បរទេស៖ ប្រទេសរុស្ស៊ីនិងចិនគ្រោងនឹងធ្វើការរួមគ្នា ដើម្បីសាងសង់ស្ថានីយស្រាវជ្រាវមួយនៅលើឋានព្រះចន្ទ។ យោងទៅតាម Ars Technica បានឱ្យដឹងថា ប្រទេសទាំងពីរបាននិយាយថា ពួកគេនឹងសហការគ្នាលើគម្រោង International Lunar Science Station។ មិនទាន់មានព័ត៌មានលម្អិតអំពីគម្រោងនេះនៅឡើយទេ ប៉ុន្តែទីភ្នាក់ងារអវកាសជាតិ Roscosmos របស់ប្រទេសរុស្ស៊ីបានលើកឡើងថា ស្ថានីយនេះអាចមានទីតាំងទាំងក្នុងគន្លងជុំវិញព្រះចន្ទ និងលើផ្ទៃរបស់វា។ វាក៏នឹងត្រូវបានបើកចំហ សម្រាប់ប្រជាជាតិដទៃផ្សេងទៀតដើម្បីចូលរួមផងដែរ។

រូបតំណាង៖ តើស្ថានីយអវកាសលើឋានព្រះចន្ទ អាចក្លាយជាបែបនេះទេនៅថ្ងៃមុខ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសចិននិងរុស្ស៊ីគឺជាប្រទេសពីរ ដែលមិនមានឈ្មោះក្នុងកិច្ចព្រមព្រៀងគម្រោង Artemis របស់អង្គការណាសា។ ប្រកាសនៅក្នុងខែតុលា កិច្ចព្រមព្រៀងនេះស្វែងរកការបង្កើតគំរូសម្រាប់ការរុករកដោយសន្តិភាព សហប្រតិបត្តិការនិងតម្លាភាពនៅលើឋានព្រះចន្ទ។ លោក Dmitry Rogozin ប្រធាន Roscosmos បាននិយាយថា Lunar Gateway ដែលជាស្ថានីយអវកាសដែលណាសាមានគម្រោងសាងសង់នៅលើគន្លងជុំវិញព្រះចន្ទ និងជាផ្នែកមួយនៃ Project Artemis នោះគឺផ្តោតលើអាមេរិកខ្លាំងពេក។

ទោះបីជាអង្គការណាសា និង Roscosmos បានសហការគ្នាអស់រយៈពេលជាច្រើនទស្សវត្សលើស្ថានីយអវកាសអន្តរជាតិ ISS និងមានកិច្ចព្រមព្រៀងដូចគ្នាដែលធ្វើឱ្យ ISS អាចធ្វើទៅបានក៏ដោយ ក៏រុស្សុីមិនបានចាប់ដៃគូជាមួយណាសាដែរ។ ក្រោយមកលោក Rogozin បានបើកចំហលទ្ធភាពដែលអាចឱ្យទីភ្នាក់ងារអវកាសទាំងពីរ Roscosmos និងណាសា ធ្វើការជាមួយគ្នាម្តងទៀត ប៉ុន្តែឥឡូវ Roscosmos បានចាប់ដៃគូជាមួយប្រទេសចិនទៅហើយ ដូច្នេះឱកាសនៃការចាប់ដៃគ្នារវាងទីភ្នាក់ងារអវកាសទាំងពីរនេះ ហាក់ដូចជាមិនទំនងនឹងកើតឡើងនោះទេ៕  

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]