ខេត្តកំពង់ស្ពឺ៖ ពិតណាស់ ក្រោយពេលរកឃើញ ករណីវិជ្ជមានកូវីដទៅលើ អាជីវករយកសម្លៀកបំពាក់ ទៅលក់នៅផ្សារបាត់ដឹង គួបផ្សំនឹង ការរីករាលដាលនៃជំងឺកូវីដ នៅក្នុងប្រទេសកម្ពុជា ហាក់បីដូចជា មិនធម្មតាទៀតនោះ ពេលនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចប្រកាសឲ្យ ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ ផ្អាកនូវកម្មវិធីជួបជុំទាំងឡាយ មិនថា កម្មវិធីមង្គលការ ពិធីជប់លៀង ដែលមានមនុស្សច្រើនចូលរួម ដើម្បីបញ្ចៀសការរីករាលដាលកាន់តែធំ។
គួរបញ្ជាក់ផងដែរថា ការផ្អាកនេះ ត្រូវធ្វើឡើងទូទាំងខេត្ត មិនចំពោះ ស្រុកណាមួយឡើយ ជាមួយគ្នានេះ ដំណើរការផ្អាកនេះ នឹងត្រូវធ្វើចាប់តាំងពីថ្ងៃទី ១០ មីនា ឆ្នាំ២០២១ នេះតទៅ រហូតដល់មានការជូនដំណឹងសាជាថ្មី៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]