បរទេស៖ វាមានរយៈពេល ៦ ខែហើយចាប់តាំងពីកូនស្រីរបស់តារាចម្រៀង Katy Perry ជាមួយនឹងមិត្តប្រុស តារាសម្តែងលោក Orlando Bloom ដោយគូស្វាមីភរិយាតារាមួយគូនេះ​ មិនទាន់បង្ហាញខ្លួន កូនរបស់អ្នកទាំងពីរជាសាធារណៈនោះឡើយ។

ជាក់ស្តែង កាលពី ថ្មីៗនេះក្រុមគ្រួសារដ៏កក់ក្តៅតូចមួយនេះ បានធ្វើដំណើរកម្សាន្តលំហែកាយ នៅកោះហាវ៉ៃហើយបាននាំកូនស្រីតូចគួរឲ្យស្រលាញ់អាយុ ៦ ខែរបស់ពួកគេ ទៅលេងឆ្នេរជាលើកដំបូង ដែលកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ វាមិនមែនរូបភាពរបស់កូនស្រីរបស់ពួកគេនោះទេ តែជាការបង្ហាញរូបរាង របស់តារាស្រីរូបនេះទៅវិញ បានធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយការឡើងទម្ងន់យ៉ាងខ្លាំង ជាពិសេសនោះសម្រស់ធ្លាប់តែខ្ញង់ និងរាងកាយដ៏ស្រឡូន បានបាត់ទាំងស្រុង ដោយជំនួសដោយសាច់ធ្លាក់ និងស្នាមសង្វារនៅភ្លៅ ដែលមានសភាពដូចជាស្រ្តីទូទៅបាក់ឆោម ដោយសារតែមានកូនច្រើន។

ទោះបីជាយ៉ាងណាក៏ដោយមានអ្នកនិយមលេងអ៉ីនធឺណែត ជាច្រើនបានសម្តែងការអាណិតអាសូរ ចំពោះអ្នកម៉ាក់កូនមួយរូបនេះ ព្រោះតែនឿយហត់ ក្នុងការមើលថែកូន ដូច្នេះនាងមិនអាចមានពេលគ្រប់គ្រាន់ សម្រាប់ការថែរក្សាសម្រស់ តួយ៉ាងវាជារឿងធម្មតាទៅហើយ ដែលស្ត្រីក្រោយសម្រាលកូនបាត់បង់សម្រស់ ក៏ដូចជាជារូបរាងដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Katy Perry​ កាលពីមុន
Katy Perry​ កាលពីមុន
Katy Perry​ កាលពីមុន
មិត្តប្រុសរបស់ Katy Perry 
Katy Perry បច្ចុប្បន្ន 
Katy Perry បច្ចុប្បន្ន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]