បរទេស៖ កាលពីថ្មីៗនេះ ឈុតបង្ហាញវីដេអូឃ្លីបខ្លី នៃរដូវកាលចុងក្រោយនៃកម្មវិធី «Keeping Up With the Kardashians» រដូវកាលទី ២០ ដែលកំពុងទទួលបានចាប់អារម្មណ៍ជាខ្លាំង ក្នុងវីដេអូមួយនេះ។
តួយ៉ាងក្នុងឃ្លីបខ្លី ដែលបានបង្ហោះនេះ ត្រូវបានទស្សនិកជនបានឃើញតារាម៉ូដែល Kim Kardashian កំពុងអង្គុយយំទឹកភ្នែក ក្នុងចំណោមសមាជិកគ្រួសាររបស់នាង ដោយក្នុងនោះ រូបនាងបានសារភាពទាំងសភាពកំពុងយំថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ឈុតខ្លីមិនបានរៀបរាប់ពីអារម្មណ៍របស់តារាស្រីវ័យ ៤០ ឆ្នាំនោះទេ ប៉ុន្តែមុននេះមានប្រភពជាច្រើនបានបង្ហើបថា នាងកំពុងបង្ហាញភាពសោកសៅ ក៏ដូចជាទុក្ខសោក នៃអតីតជីវិតអាពាហ៍ពិពាហ៍ ដោយបានលែងលះជាមួយអតីតស្វាមី តារារ៉េប Kanye West កាលពីថ្មីនេះ។
រំលឹកផងដែរថា Kim Kardashian បានប្តឹងសុំលែងលះ ពីអតីតប្តីនាងលោក Kanye កាលពីថ្ងៃទី ១៩ ខែកុម្ភៈបន្ទាប់ពីរៀបការបាន ៧ ឆ្នាំ។ ជីវិតអាពាហ៍ពិពាហ៍របស់មេម៉ាយរូបនេះ បានបន្សល់ទុកចំណងដៃកូន ស្រី ២ និង ប្រុស ២៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]