បរទេស៖ បើតាមអ្នកគ្រាំទ្រភាពយន្តវិទ្យាសាស្ត្រប្រឌិត sci-fi ប្រាកដជាគិតថាសំឡេងបាញ់ឡាស៊ែរគឺមានលក្ខណៈ «ពីវ ពីវ ពីវ» ហើយ តែយោងតាមការថតសំឡេងរបស់អង្គការណាសាពីយាន Perseverance rover នៅលើភពអង្គារ បង្ហាញថាវាមិនដូច្នេះទេ។

កាលពីថ្ងៃពុធ អង្គការណាសាបានបញ្ចេញសំឡេងថតដំបូងនៃឡាស៊ែរបាញ់ទៅលើថ្មនៅលើភពអង្គារ។ ការថតសំលេងនេះបានមកពីមីក្រូហ្វូននៅលើយាន ហើយត្រូវបានថតយកនៅថ្ងៃទី2 ខែមីនា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកវិទ្យាសាស្ត្រនឹងប្រើប្រាស់ទិន្នន័យពីឡាស៊ែរ ដែលជាផ្នែកមួយនៃឧបករណ៍ SuperCam របស់យាន ដើម្បីស្វែងយល់បន្ថែមអំពីភូគព្ភសាស្ត្រ (Geology) នៃភពអង្គារ។

ឧបករណ៍ SuperCam ត្រូវបានដំឡើងនៅលើក្បាលរបស់យាន។ ណាសាបាននិយាយថា «ការប្រើប្រាស់កាំរស្មីឡាស៊ែរនឹងជួយអ្នកស្រាវជ្រាវឱ្យរកឃើញសារធាតុរ៉ែ ដែលដៃរ៉ូប៉ូតរបស់យានមិនអាចឈោងដល់ ឬនៅតំបន់ដែលចោតពេកដែលយានមិនអាចធ្វើដំណើរទៅបាន»។ គោលដៅថ្មដែលឡាស៊ែរបានបាញ់នៅក្នុងការថតនេះ មានចម្ងាយប្រហែល10ហ្វីត (3 ម៉ែត្រ) ពីយាន។

គោលដៅឈ្មោះថា Máaz ដែលយានបាញ់ឡាស៊ែរទៅ ចម្ងាយប្រហែល10ហ្វីត (3 ម៉ែត្រ) ពីយាន
រូបភាពគំរូ

យាន Perseverance របស់ណាសាបានចុះចតដោយសុវត្ថិភាពនៅលើភពអង្គារ នៅតំបន់ដីក្រហូង Jezero Crater កាលពីខែកុម្ភៈ ហើយបានធ្វើរឿងជាច្រើន ចាប់តាំងពីការចុះចតរបស់វាមក រួមទាំងថតរូបភាពដំបូង ធ្វើដំណើរដំបូង និងធ្វើចលនាដៃមនុស្សយន្តរបស់វាដំបូងផងដែរ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]