កូរ៉េខាងត្បូង៖ តាមប្រភពក្នុងស្រុកមួយ បានចុះផ្សាយ ពីលោក Yoon Sung Yeo អាយុ ៥៤ ឆ្នាំ ដែលត្រូវបានជាប់ពន្ធនាគារដោយអយុត្តិធម៌អស់រយៈពេល ២០ ឆ្នាំ ក្នុងនាមជាពិរុទ្ធជន ដែលត្រូវបានគេរំពឹងថានឹងទទួលបានសំណង ពីរដ្ឋអំណាច។

នេះយោងតាមរបាយការណ៍នៅថ្ងៃទី ១០ ខែមីនា ផ្នែកព្រហ្មទណ្ឌទី ៥ នៃតុលាការស្រុក Suwon បានសម្រេចចិត្តបង់ប្រាក់សំណងចំនួន ២,៥១៧ ពាន់លានវ៉ុន (ប្រហែល ២,២ លានដុល្លារ) ទៅឱ្យលោក Yoon ដែលត្រូវបានកាត់ឱ្យរួចខ្លួននៅក្នុងការជំនុំជម្រះក្តីលើកទី ៨ នៃបទឩក្រិដ្ឋឃាតកម្ម កាលពីថ្ងៃទី ១៩ ខែកុម្ភៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកតុលាការ ក៏បានបញ្ជាក់ថា អ្នកទាមទារសំណងត្រូវបានឃុំខ្លួន កាត់ក្តីដោយអយុត្តិធម៌ ដោយជាប់ពន្ធនាគារទាំងខ្លួនមិនបានប្រព្រឹត្តបទល្មើស អស់រយៈពេល ៧,៣២៦ ថ្ងៃចាប់ពីថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ១៩៨៩ ដល់ថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០០៩

ការទាមទាររបស់ករណីនេះត្រូវបានធ្វើឡើងក្រោមច្បាប់ស្តីពីសំណងព្រហ្មទណ្ឌ ជាសំណងកិត្តិយសទៅលើជនរងគ្រោះ រូបលោក នឹងទទួលបានសំណង សម្រាប់ការជាប់ពន្ធនាគារដោយអយុត្តិធម៌អស់រយៈពេល ២០ ឆ្នាំកន្លងមកនេះ។

បន្ថែមពីនេះ តុលាការបានទទួលស្គាល់ការអះអាងនេះដោយនិយាយថា ករណីនេះត្រូវអនុវត្តចំពោះសំណងដែលមានចែងនៅក្នុងច្បាប់ស្តីពីសំណងសំណងព្រហ្មទណ្ឌនិងកិត្តិយស ហើយដូច្នោះតុលាការបានសម្រេចលើចំនួនទឹកប្រាក់នៃសំណងដែលត្រូវបង់ទៅឱ្យ លោក Yoon ដូចដែលបានកំណត់ដោយច្បាប់សំណងព្រហ្មទណ្ឌ៕

សូមទស្សនារូបភាពខាងក្រោម៖ 

 Yoon Sung Yeo
 Yoon Sung Yeo
 Yoon Sung Yeo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]