រាជធានីភ្នំពេញ ៖ កាលពីយប់រំលងអាធ្រាតថ្ងៃទី ១១ មីនា ឆ្នាំ២០២១ សមត្ថកិច្ចបានចុះទៅបិទទីតាំង ហាងខារ៉ាអូខេ ២កន្លែងជាប់គ្នា ស្ថិតនៅ ស្តុបលូប្រាំតាមបណ្តោយផ្លូវវេងស្រេង ស្ថិតនៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានយីហោឈ្មោះ អាត់ជួង និង នគររាជ្យ មានម្ចាស់ឈ្មោះ សៀ ដារិទ្ធ ភេទប្រុស ដែលនៅតែផ្អើន នឹងការណែនាំរបស់រដ្ឋាភិបាល។
មិនតែប៉ុណ្ណោះ កម្លាំងគណៈបញ្ជាការណ៍ឯកភាពសាលារាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន៣៩នាក់ ស្រីចំនួន១៩នាក់ និងភ្ញៀវចំនួន១១នាក់ ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ប្រតិបត្តិការចុះ បិទអាជីវកម្មនេះ ត្រូវធ្វើឡើង ក្រោមបញ្ជាផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងដឹកនាំកម្លាំងផ្ទាល់ដោយ ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញបានបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ បានចុះទៅដល់ទីតាំង ហាងខារ៉ាអូខេ អាត់ជួង និង នគររាជ្យ ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មនុស្សទាំង ៣៩នាក់នេះ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រងចាំចំណាត់ការតាមនីតិវិធី៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]