ថៃ៖ ជាការពិតណាស់ តារាសម្ដែងស្រីកូនពីរ អ្នកនាង Chompoo Araya ដែលជាតារាសម្ដែងល្បីឈ្មោះមួយរូប និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងវិស័យសិល្បៈថៃ។ មិនត្រឹមតែប៉ុណ្ណោះតារាស្រីហាយសូរូបនេះ មានទេព្យកោសល្យក្នុងការច្នៃប្រឌិតខ្ពស់ ទៅលើការរៀបចំសម្លៀកបំពាក់ថ្មីៗ ស្រស់ស្អាតប្លែកជារៀងរាល់ថ្ងៃផងដែរ។

យ៉ាងណាមិញ គេសង្កេតឃើញថា អ្នកម៉ាក់ហាយសូរសម័យថ្មីរូបនេះតែងតែមាន ការច្នៃប្រឌិតស្ទាយសម្លៀកបំពាក់បែប Fashion ថ្មីៗ និងការលេងស្ទីលថតរូបប្លែកៗជារៀងរាល់ថ្ងៃ មិនឲ្យជាន់គ្នា និងច្រលំគេម្ដងណាឡើយ។ លើសពីនេះទៅទៀត បើទោះបីតារារូបនេះ ស្លៀកក្នុងសម្លៀកបំពាក់បែបណាក៏មើលទៅទាក់ទាញ ជាមួយនិងសម្រស់ដ៏ផូរផង់បូករួមនឹងស្ទាយផាត់មុខ ធ្វើសក់ សាកសម និងលេចធ្លោ មិនមានភាពសុំា​ ទោះមើលយ៉ាងណាក៏មិនចេះធុញទ្រាន់ជាមួយនិងការលេងខ្លួនរបស់នាងឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនិងការលេងខ្លួនក្នុងឈុតហាយសូប្លែកៗ របស់មាំមី Chompoo រូបនេះបានធ្វើឲ្យមានភាពទាក់ទាញ និងទទួលបានការសរសើរមិនដាច់ពីមាត់ពីអ្នកគាំទ្រ ដោយការតុបតែងខ្លួន​ប្លែកៗស្ទើគ្រប់ពេលតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

Chompoo Araya និង កូនៗ
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya និង កូន
Chompoo Araya
Chompoo Araya
Chompoo Araya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]