បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានប្រកាសពីការរកឃើញសំបុកផូស៊ីលដ៏អស្ចារ្យនៅក្នុងប្រទេសចិន ដោយយ៉ាងហោចណាស់មានដាយណូស័រចំនួន8 តាំងពី70លានឆ្នាំមុន។
ផូស៊ីលស៊ុតបុរាណនេះជាស៊ុតរបស់ដាយណូស័រ oviraptor ដែលមានទំហំមធ្យម។ គ្រោងឆ្អឹងរបស់ ដាយណូស័រ oviraptor នេះគឺបានក្រាបលើពងរបស់វាជាងពីរឡូរឯណោះ ហើយយ៉ាងហោចណាស់7ពងក្នុងនោះ ស្ថិតក្នុងសភាពរៀបនឹងញាស់ទៅហើយ និងមានផ្ទុកអំប្រ៊ីយ៉ុងនៅខាងក្នុងទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការរកឃើញនេះគឺមិនធ្លាប់មានពីមុនមក ហើយផ្តល់នូវភស្តុតាងដំបូងបង្អស់ដែលបញ្ជាក់ថា ដាយណូស័រជាសត្វដែលក្រាបពងរបស់ពួកវាក្នុងរយៈពេលយូរ។
អ្នកវិទ្យាសាស្ត្របាននិយាយថា វាជាផូស៊ីលដ៏កម្របំផុតក្នុងចំណោមផូស៊ីលកម្រៗដទៃទៀត ទោះបីកាលពីមុនគេធ្លាប់រកឃើញផូស៊ីលក្រាបពងដូច្នេះដែរ ប៉ុន្តែមិនមានអំប្រ៊ឺយ៉ុងនៅក្នុងពងទាំងនោះ ដូចការរកឃើញលើកនេះទេ។
យ៉ាងហោចណាស់ពងចំនួនប្រាំពីរមានអំប្រ៊ីយ៉ុងនៅក្នុងនោះ រួមទាំងជាលិកាឆ្អឹងដែលរៀបនឹងក្លាយជាឆ្អឹង (ossified bones) ផងដែរ។
ពងមួយក្នុងចំណោមពងទាំងអស់ មានគ្រោងឆ្អឹងពេញលេញដោយមានទាំងឆ្អឹងខ្នង ឆ្អឹងជំនី ឆ្អឹងដើមដៃ និងឆ្អឹងជើង ដែលដេកក្នុងស៊ុតនោះ។
ព័ត៌មានដែលគេរកបានមិនមានត្រឹមតែអំពីការបន្តពូជរបស់វាប៉ុណ្ណឹងនោះទេ ផូស៊ីលដ៏កម្រនេះក៏បានផ្តល់ឱ្យអ្នកស្រាវជ្រាវដឹងពីរបបអាហាររបស់ដាយណូស័រ oviraptor ផងដែរ។ ជាលើកដំបូង អ្នកវិទ្យាសាស្ត្របានរកឃើញដុំថ្មតូចៗនៅក្នុងក្រពះរបស់ដាយណូស័រប្រភេទនេះ ដែលប្រហែលជាត្រូវបានលេបដើម្បីជួយដល់ការរំលាយអាហាររបស់វា។
ការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅក្នុងព្រឹត្តិប័ត្រវិទ្យាសាស្ត្រ Science Bulletin៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]