មនុស្សពីរនាក់ស្រឡាញ់គ្នា ទោះបីម្ខាងណាមានចិត្តជឿជាក់ និងទុកចិត្តខ្លាំងយ៉ាងណាក៏ដោយ ក៏នៅតែមានអារម្មណ៍មួយគឺ ប្រចណ្ឌ ហួងហែងលើមនុស្សដែលខ្លួនស្រឡាញ់។ វាជារឿងធម្មតាទេ មនុស្សរបស់យើង ប្រាកដជាត្រូវមានចិត្តបារម្ភ ខ្វល់ខ្វាយ ហួងហែងខ្លះហើយ បើមិនចង់ឱ្យប្រចណ្ឌ លុះត្រាតែមនុស្សនោះមិនបានស្រឡាញ់យើងសោះ។
ការប្រចណ្ឌចំពោះមនុស្សដែលយើងស្រឡាញ់ ការប្រចណ្ឌ វាកើតឡើងព្រោះតែការស្រឡាញ់ តែយ៉ាងណាមិញ បើការប្រចណ្ឌនោះវាហួសហេតុខ្លាំងពេក រហូតដល់ថ្នាក់បិទសិទ្ធសេរីភាពគ្នា ឈ្លានពាន លើសសិទ្ធផ្ទាល់ខ្លួនរបស់ដៃគូ នោះការប្រចណ្ឌព្រោះតែការស្រឡាញ់ វានឹងធ្វើឱ្យម្ខាងទៀត អស់ចិត្តស្រឡាញ់ ព្រោះតែការប្រចណ្ឌជ្រុលនេះឯង។
- ប្រចណ្ឌយ៉ាងណា ក៏ត្រូវតែមើលដែរថា រឿងដែលកើតឡើង ឬមនុស្សដែលនៅក្បែរមនុស្សដែលយើងស្រឡាញ់នោះ ជាអ្នកណា ហើយមានទំនាក់ទំនងបែបណាជាមួយគ្នា!
- ប្រចណ្ឌដោយការប្រើសតិបញ្ញា ការគិតឱ្យបានល្អិតល្អន់ កុំប្រចណ្ឌតាមតែអារម្មណ៍ និងគំនិតអវិជ្ជមាន!
- ប្រចណ្ឌល្មមៗ កុំប្រចណ្ឌដល់ថ្នាក់ដាក់សម្ពាធ និងបន្ថែមអារម្មណ៍តានតឹងដល់ដៃគូ!
- ប្រចណ្ឌឱ្យមានហេតុផល កុំទៅទាំងទទឹងទិស រករឿងឈ្លោះ ទាំងដែលម្ខាងទៀតស្រឡាញ់ និងស្មោះខ្លាំងចំពោះយើង។
ស្រឡាញ់គ្នាជឿជាក់លើគ្នា! ស្រឡាញ់គ្នាត្រូវមានទំនុកចិត្តលើគ្នា! បើទោះបីជាប្រចណ្ឌ ក៏ត្រូវលាក់បាំងអារម្មណ៍នេះ ពីភ្នែកមនុស្សជុំវិញ មិនមែនរករឿងប្រចណ្ឌឈ្លោះគ្នា សូម្បីតែនៅចំពោះមុខអ្នកដទៃនោះឡើយ៕
ខ្មែរឡូតសូមរក្សាសិទ្ធិ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]