ភ្នំពេញ: លោក ណយ វ៉ាន់ណេត ដែលពុកម៉ែ បងប្អូន និងទស្សនិកជន សឹងតែគ្រប់ស្រទាប់វណ្ណ:បានស្គាល់ថា លោកជាតារាចម្រៀងជើងចាស់ម្នាក់ដែលប្រកបដោយសមត្ថភាព គួបផ្សំនិងទឹកដមសម្លេងរបស់លោក ដ៏សែនក្រអួនក្រអៅផងដែរនោះ បានធ្វើឲ្យប្រជាប្រិយភាពរបស់លោក នៅតែបន្តដក់ជាប់ស្ថិតនៅក្នុងក្រអៅបេះដូងអ្នកស្តាប់មិនចេះជិនណាយឡើយ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងបទសម្ភាសន៍មួយជាមួយក្រុមអ្នកសារពត៌មានហង្ស មាស លោកណយ វ៉ាន់ណេត បានលើកឡើងចំពោះក្តីបារម្ភរបស់លោក នៅក្នុងរង្វង់គ្រួសារដែលលោក ដោយលោកមិនទាន់បានរកឃើញកូនណាមួយសងត្រកូលសិល្ប:បានឡើយ។ លោកក៏បានបន្តលើកឡើងបន្ថែមយ៉ាងដូច្នេះថា៖
គួររំលឹកផងដែរថា លោក ណយ វ៉ាន់ណេត ដែលពុកម៉ែ បងប្អូនបានស្គាល់តាមរយ:បទចម្រៀងជាច្រើននោះ បានចាប់ផ្តើមប្រឡូកខ្លួននៅក្នុងអាជីពជាអ្នកសិល្ប:ចាប់តាំងតែពីឆ្នាំ១៩៧៩ ដែលមកទាល់នឹងពេលបច្ចុប្បន្ននេះ លោកមានវ័យប្រហែលជាង ៦០ឆ្នាំប្លាយទៅហើយ ប៉ុន្តែនៅឡើយមហាជននៅមិនទាន់បានកំណត់សម្គាល់ឃើញថា មិនមានកូនៗរបស់លោកណាមួយដែលមានអាជីពជាអ្នកចម្រៀងដូចលោកឪពុកខ្លួន ដែលជាតារាចម្រៀងល្បីមួយរូបប្រចាំស្រុកខ្មែរនោះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]