ភ្នំពេញ: យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅកម្ពុជា បានប្រកាសស្តីពីករណីស្លាប់ជាលើកដំបូងរបស់បុរសជនជាតិខ្មែរម្នាក់ អាយុ ៥០ឆ្នាំ ដែលមានវិជ្ជមានកូវីដ១៩ មានមុខរបរជាអ្នកបើកឡានឲ្យជនជាតិចិន ហើយនាពេលបច្ចុប្បន្ននេះ សពត្រូវបានបញ្ជាក់ពីមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់ថា ពិតជាបានស្លាប់ដោយសារតែជំងឺកូវីដ១៩ ពិតប្រាកដមែន។
នេះអាចកំណត់បានថា ជំងឺកូវីដ១៩នៅកម្ពុជានៅតែបន្តរីករាលដាលខ្លាំង និងមានសភាពកាន់តែគួរឲ្យបារម្ភដែលប្រជាជនគ្រប់រូបមិនអាចមើលស្រាលបានឡើយ ទោះបីជានៅក្នុងសភាពណាក៏ដោយ និងគួរតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងរក្សាបាននូវគម្លាតសុវត្ថិភាពសង្គមជាកំហិត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]