បរទេស៖ ឈុតសម្លៀកបំពាក់អវកាសដែលបង្កើតនៅក្នុងឆ្នាំ១៩៧៤ ត្រូវបានគេរាយការណ៍មកថា មានតម្លៃចន្លោះពី១៥លានដុល្លារទៅ២២លានដុល្លារ។ សព្វថ្ងៃនេះ វាអាចមានតម្លៃប្រហែលនឹង១៥០លានដុល្លារ។ ដោយមិនទាន់មានបេសកកម្មថ្មីៗក្នុងការប្រើប្រាស់ឈុតអវកាសចាប់តាំងពីពេលនោះមក អង្គការណាសាកំពុងខ្វះខាតឈុតសម្លៀកបំពាក់នេះ។ ជាការពិត ណាសានៅសល់ឈុតអវកាសត្រឹមតែ៤ប៉ុណ្ណោះ ដែលអាចប្រើការបាននៅលើស្ថានីយអវកាសអន្តរជាតិ។
ចាប់តាំងពីឆ្នាំ២០០៩ ណាសាបានបណ្ដាក់ទុនច្រើនជាង២០០លានដុល្លារ ក្នុងការអភិវឌ្ឍសម្លៀកបំពាក់អវកាស ហើយកាលពីពេលថ្មីៗ គេបានបង្ហាញគំរូសម្លៀកបំពាក់អវកាសថ្មី គឺ xEMU។ ប៉ុន្តែណាសានៅតែមិនទាន់មានឈុតសម្លៀកបំពាក់ថ្មី សម្រាប់ការធ្វើការនៅទីអវកាសនៅឡើយទេ។ អង្គការណាសាបានវិនិយោគប្រាក់ប្រមាណមួយភាគបួននៃមួយពាន់លានដុល្លារ ដើម្បីអភិវឌ្ឍឈុត xEMU សម្រាប់កម្មវិធី Artemis ដែលគ្រោងនឹងបញ្ជូនមនុស្សទៅកាន់ផ្ទៃឋានព្រះចន្ទនៅឆ្នាំ២០២៤ និងមានទិសដៅទៅកាន់ភពអង្គារនៅពេលខាងមុខផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្លៀកបំពាក់អវកាសមានតម្លៃថ្លៃ ក៏ព្រោះតែលក្ខណៈស្មុគស្មាញរបស់ពួកវា និងត្រូវមានរូបរាងដូចមនុស្សយើងដែរ។ ឈុតមួយត្រូវការពារអវកាសយានិក ពីសុញ្ញកាស វិទ្យុសកម្មពីព្រះអាទិត្យនិងអង្គផ្សេងៗទៀត ហើយវាត្រូវការពារប្រឆាំងនឹងភាគល្អិតតូចៗធ្វើដំណើរលឿន ដែលមានល្បឿនប្រហែល២៨,៩៦៨គីឡូម៉ែត្រក្នុងម៉ោង ដែលអាចជ្រាបចូលក្នុងឈុតសម្លៀកបំពាក់បាន។ ពួកវាផ្ដល់អុកស៊ីសែន ការទាក់ទង និងផ្ដល់អ្វីៗគ្រប់យ៉ាងដើម្បីឲ្យមនុស្សរស់រានមានជីវិត។
ណាសានៅតែប្រើសម្លៀកបំពាក់អវកាសតាំងពីជាង៤០ឆ្នាំមុន ហើយសម្លៀកបំពាក់ចំនួន១៨ត្រូវបានគេអភិវឌ្ឍ សម្រាប់កម្មវិធីអវកាស Space Shuttle នៅក្នុងឆ្នាំ១៩៧៤ ដែលចំណាយពេលសម្រាប់ការកែច្នៃ១៥ឆ្នាំ។
ចំពោះផ្នែកដែលមានតម្លៃថ្លៃជាងគេនៅលើឈុតសម្លៀកបំពាក់អវកាស គឺស្រោមដៃ។ ស្រោមដៃមានលក្ខណៈស្មុគស្មាញនិងបត់បែនច្រើន ពីព្រោះក្រុមអវកាសយានិកត្រូវការប្រើវា សម្រាប់ការធ្វើការដោយដៃនៅក្នុងលំហ។ សម្រាប់នៅផ្នែកខាងក្រោយខ្នង គេឃើញមានវត្ថុរូបរាងដូចកាតាបស្ពាយ ដែលវាបានបំពាក់នូវបច្ចេកវិទ្យាយ៉ាងទំនើប ដែលអាចប្រើការអ្វីៗគ្រប់យ៉ាង ដូចជាជួយរក្សាសីតុណ្ហភាព បញ្ចេញកាបូនឌីអុកស៊ីត និងបន្តផ្ដល់សម្ពាធគ្រប់គ្រាន់នៅផ្នែកខាងក្នុងឈុត។ គេជឿថា នៅពេលខាងមុខ ប្រព័ន្ធទ្រទ្រង់ជីវិតនៅលើឈុត អាចនឹងមានតម្លៃថ្លៃជាងស្រោមដៃវិញ។
បើទោះបីជាអង្គការណាសាមិនបានបញ្ចេញតម្លៃផ្លូវការ នៃឈុតអវកាសគំរូថ្មី xEMU គេអាចសន្មត់ថាវាអាចនឹងមានតម្លៃកាន់តែថ្លៃ។ ចំពោះក្រុមអ្នកអភិវឌ្ឍន៍ ប្រសិនបើគេយកការរចនាឈុតដែលមានសព្វថ្ងៃ
ហើយបើគេផលិតឈុតនោះជាច្រើនឡើងវិញ គេជឿថាតម្លៃអាចស្ថិតនៅក្នុងចន្លោះពី១៥លានដុល្លារ
ទៅ២៥លានដុល្លារ ក្នុងមួយឈុត។ ប៉ុន្តែគេជឿថា ការរចនាឈុតដែលគេកំពុងធ្វើការអភិវឌ្ឍសម្រាប់សម្លៀកបំពាក់
xEMU អាចនឹងមិនស្ថិតនៅក្នុងតម្លៃទាំងនេះទេ
ដោយគេជឿជាក់ថាការប្រកួតប្រជែងនិងការច្នៃប្រឌិត អាចជំរុញឲ្យតម្លៃធ្លាក់ទាបជាងនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]