កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខនៅថ្ងៃទី ១១ ខែមីនាសមាជិក Miyawaki Sakura ក្រុមចម្រៀងនារី IZ*ONE ត្រូវបាន Big Hit Entertainment ចុះកុងត្រាជាមួយតារាស្រីរូបនេះជាសិល្បករផ្តាច់មុខខ្លួន។

ដោយឡែកអ្នកនៅក្នុងឧស្សាហកម្មបានរាយការណ៍នៅថ្ងៃនេះថា អ្នកដែលជិតស្និទ្ធនឹងតារាស្រីវ័យ ២២ ឆ្នាំរូបនេះ បានដឹងពីព័ត៌មាននេះហើយ ទំនងជារូបនាង ពេញចិត្តទទួលយក សំនើរដែលការផ្តល់ជូនរបស់ Big Hit Entertainment

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងគេបានបន្ថែមទៀតថាសមាជិកក្រុម IZ*ONE ម្នាក់នេះ ប្រហែល នឹងជាសមាជិកក្រុមចម្រៀងស្រីថ្មីរបស់ផលិតកម្ម Big Hit នឹងត្រូវបង្ហាញខ្លួននាពេលខាងមុខនេះជាក់ជាមិនខាន។ ទន្ទឹមនឹងនេះ Miyawaki Sakura បានបង្ហាញខ្លួនជាសមាជិកក្រុមចម្រៀងនារីជប៉ុន HKT48 ក្នុងឆ្នាំ ២០១១ និង​ សមាជិកក្រុម IZ*ONE ក្នុងឆ្នាំ ២០១៨ ខណៈដែល កុងត្រារបស់នាង នឹងត្រូវបញ្ចប់នៅខែមេសាឆ្នាំនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Miyawaki Sakura
Miyawaki Sakura
Miyawaki Sakura

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]