បរទេស៖ លោក Lou Ottens វិស្វករជនជាតិហូឡង់ដែលជាអ្នកបង្កើតកាសែតខ្សែអាត់ បានទទួលមរណភាពក្នុងអាយុ 94ឆ្នាំ។

កាសែតខ្សែអាត់សំឡេងប្រមាណ100ពាន់លាន ត្រូវបានដាក់លក់នៅជុំវិញពិភពលោកចាប់តាំងពីវាត្រូវបានគេណែនាំនៅទសវត្សឆ្នាំ1960មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមគ្រួសាររបស់លោក បានប្រកាសនៅថ្ងៃអង្គារនេះថា វិស្វកររូបនេះបានស្លាប់នៅឯស្រុកកំណើតរបស់គាត់គឺភូមិ Duizel ប្រទេសហូឡង់ នៅថ្ងៃទី6 ខែមីនា ឆ្នាំ2021។

លោក Ottens បានក្លាយជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលរបស់ Philips ក្នុងឆ្នាំ1960 ហើយជាកន្លែងដែលគាត់និងក្រុមរបស់គាត់បានបង្កើតកាសែតខ្សែអាត់។

នៅឆ្នាំ1963 កាសែតខ្សែអាត់ត្រូវបានបង្ហាញនៅឯពិព័រណ៍អេឡិចត្រូនិចនៃវិទ្យុប៊ែរឡាំង ដែលវាក៏បានល្បីល្បាញទូទាំងពិភពលោក។

លោកតា Lou Ottens

លោក Ottens បានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Philips និងក្រុមហ៊ុនសូនី ដែលបានឃើញគំរូកាសែតរបស់គាត់ បន្ទាប់ពីក្រុមហ៊ុនជប៉ុនមួយចំនួនបានផលិតកាសែតខ្សែអាត់ដែលស្រដៀងគ្នានេះដែរ។

គួរបញ្ចាក់ផងដែរថា លោក Ottens ក៏បានចូលរួមក្នុងការអភិវឌ្ឍថាស CD ដែរ ហើយជាង200ពាន់លានឌីសត្រូវបានលក់ទូទាំងពិភពលោកផងដែរមកដល់ពេលនេះ៕

កាសែតខ្សែអាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]