ភ្នំពេញ៖ អនាគតនៃ Volvo Cars គឺអគ្គិសនី ហើយរថយន្ត Volvo C40 Recharge គឺជាសក្ខីភាពចុងក្រោយបំផុត នៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះអនាគតនៃការបំភាយឧស្ម័នដល់កំរិតសូន្យ។
រថយន្ត C40 Recharge រួមមានអត្ថប្រយោជន៍ទាំងអស់នៃរថយន្តប្រភេទ SUV ប៉ុន្តែមានការរចនាទាបជាង និងរលោងជាង។ វាផ្អែកលើទម្រង់រថយន្ត CMA និងម៉ូដែល Volvo ដំបូងគេនៅក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានរចនាឡើងជារថយន្តអគ្គិសនីសុទ្ធតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីការណែនាំជាដំបូងនៃរថយន្ត XC40 Recharge ព្រមទាំងរថយន្ត C40 Recharge នាពេលនេះ ក្រុមហ៊ុន Volvo Cars នឹងដាក់ចេញនូវម៉ូដែលអគ្គិសនី បន្ថែមជាច្រើនទៀតនៅឆ្នាំក្រោយៗ។
រួចរាល់ត្រឹមឆ្នាំ ២០២៥ ក្រុមហ៊ុនមានគោលបំណងសម្រេចឱ្យបាន នូវការលក់៥០ភាគរយ នៃបរិមាណលក់ទូទាំងពិភពលោករបស់រថយន្តនេះ ជាការលក់រថយន្តអគ្គិសនីទាំងស្រុង ហើយបិរមាណលក់ផ្សេងទៀត ជាការលក់រថយន្តកូនកាត់(ហាយប្រីឌ)។ ត្រឹមឆ្នាំ ២០៣០ ក្រុមហ៊ុនគ្រោងនឹងលក់រថយន្តដែលជាប្រភេទរថយន្តអគ្គិសនីសុទ្ធ។
លោក Henrik Green ប្រធានផ្នែកបច្ចេកវិទ្យាបានមានប្រសាសន៍ថា៖
ផ្នែកខាងក្រោយរបស់រថយន្ត C40 Recharge មានការរចនាផ្នែកខាងក្រោយយ៉ាងទាក់ទាញ ដែលមានភ្ជាប់ជាមួយជម្រាលដំបូលទាប រីឯការរចនាផ្នែកខាងមុខថ្មី បង្ហាញនូវមុខមាត់ថ្មីសម្រាប់រថយន្តអគ្គិសនី Volvo និងរួមបញ្ចូលទាំងអំពូលភ្លើងខាងមុខ ដែលបំពាក់ដោយបច្ចេកវិទ្យាភីកសែល (pixel) យ៉ាងទំនើបចុងក្រោយបំផុត។
នៅផ្នែកខាងក្នុងរថយន្ត C40 Recharge ផ្តល់ជូនអតិថិជននូវទីតាំងកៅអីអង្គុយខ្ពស់ដែលអ្នកបើកបររថយន្ត Volvo ភាគច្រើនចូលចិត្ត ខណៈពេលដែលអថិតិជនអាចរកបានផងដែរ ជាមួយនឹងជម្រើសនៃពណ៌ជាច្រើន និងការតុបតែងដេគ័រប្លែកៗពីម៉ូដែលនេះ។ វាក៏ជាម៉ូដែល Volvo ដំបូងគេដែលគ្មានស្បែកសត្វទាំងស្រុង។
ដូចគ្នានឹងរថយន្ត XC40 Recharge ដែររថយន្ត C40 Recharge ភ្ជាប់មកជាមួយប្រព័ន្ធពត៌មាន និងកំសាន្ត ដ៏ល្អបំផុតមួយនៅលើទីផ្សារ ដែលបានអភិវឌ្ឍរួមគ្នាជាមួយ Google និងផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android។ វាផ្តល់ឱ្យអ្នកប្រើប្រាស់នូវកម្មវិធី និងសេវាកម្មរបស់ Google ដែលមានស្រាប់ដូចជា Google Maps , Google Assistant និង Google Play Store ។
ទិន្នន័យដែលគ្មានដែនកំណត់ អនុញ្ញាតិឱ្យមានការភ្ជាប់បានល្អប្រសើរជាងគេ ហើយរថយន្ត C40 Recharge នឹងទទួលបានការធ្វើបច្ចុប្បន្នភាព (update) កម្មវិធីតាមរលកអាកាស។ នោះមានន័យថា វានឹងបន្តមានភាពប្រសើរឡើង តាមពេលវេលា បន្ទាប់ពីវាបានចាកចេញពីរោងចក្រ។
ប្រព័ន្ធរុញច្រានមានម៉ូទ័រអគ្គិសនីភ្លោះពីរ មួយនៅខាងមុខ និងមួយនៅអ័ក្សខាងក្រោយ ដែលបំពាក់ដោយអាគុយថាមពលថ្ម ៧៨ គីឡូវ៉ាត់ក្នុងមួយម៉ោង ដែលអាចសាកបានលឿនដល់ ៨០ ភាគរយក្នុងរយៈពេលប្រហែល ៤០ នាទី។ វាផ្តល់ជូននូវរយៈចម្ងាយដែលរំពឹងទុកប្រហែល ៤២០ គីឡូម៉ែត្រ ដែលត្រូវបានគេរំពឹងថានឹងកាន់តែប្រសើរឡើងតាមពេលវេលា តាមរយៈការធ្វើបច្ចុប្បន្នភាពកម្មវិធីតាមរលកធាតុអាកាស។
ដូចដែលបានប្រកាសមុននេះ នៅថ្ងៃនេះរថយន្តដើរដោយអគ្គិសនីសុទ្ធ C40 Recharge នឹងត្រូវបានផ្តល់ជូនតាមប្រព័ន្ធអិនធឺណែតតែប៉ុណ្ណោះ។ ស្របតាមមហិច្ឆតាកាត់បន្ថយភាពស្មុគស្មាញ ក្នុងការផ្តល់ជូនរថយន្តម៉ូដែលនេះ និងផ្តោតលើជម្រើសដែលត្រូវបានជ្រើសរើសជាមុនដ៏គួរឱ្យទាក់ទាញ ក្រុមហ៊ុនរថយន្ត Volvo Cars បានធ្វើឱ្យមានភាពសាមញ្ញបំផុត នូវការផ្តល់ជូនអតិថិជនជាមួយនឹង C40 Recharge ។
នៅពេលអតិថិជនទទួលបាន C40 Recharge ថ្មី វានឹងភ្ជាប់មកជាមួយកញ្ចប់ថែទាំងាយស្រួល ដែលរួមមានដូចជាសេវាកម្មថែទាំ ការធានាផលិតផល ជំនួយតាមដងផ្លូវ ក៏ដូចជាការធានារ៉ាប់រង និងជម្រើសសាកថ្មនៅផ្ទះ។
រថយន្ត C40 Recharge នឹងត្រូវបានផលិតនៅក្នុងរដូវស្លឹកឈើជ្រុះនេះ
ហើយនឹងត្រូវបាន
ផលិតរួមគ្នាជាមួយនឹង XC40 Recharge នៅរោងចក្រផលិតរថយន្ត Volvo
Cars នៅទីក្រុង Ghent ប្រទេសបែលហ្ស៊ិក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]