ចិន៖ នៅថ្ងៃទី ១១ ខែមីនាតាមសារព័ត៌មាន Soho បានរាយការណ៍ថា Luo Yunxi បានបង្ហាញខ្លួនជាសាធារណៈ ក្នុងព្រឹត្តិការណ៍មួយ ដែលបានធ្វើឲ្យ តារាសម្តែងរូបនេះ ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង នៃរូបរាងខាងក្រៅឆាករបស់តារាប្រុសរូបនេះ។

យោងតាមប្រភពដដែលបានបន្តទៀតថា តារាវ័យ ៣២ ឆ្នាំ បានបង្ហាញជាមួយរាងស្គមស្គាំង ខុសពីនៅលើកញ្ចក់ទូរទស្សនិ៍ ក៏ដូចជាក្នុងខ្សែភាគយន្ត ដែលគេបានសន្មត់ថា រូបថតពិតរបស់ Luo Yunxi មានសភាពខុសគ្នាខ្លាំង នៃពីរូបថតដែលបានគេ Edit ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មហាជន បានឃើញទម្រង់មុខរបស់តារាប្រុសរូបនេះ មើលទៅមានសភាពបាក់ខ្លាំង និងមានភ្នែកស្លក់ ស្លេកស្លាំង ដូចអ្នកមានជំងឺ វាមានសភាពខុសគ្នា និងរូបដែលគេបានកែហើយ មានសភាព ម៉ងខៃរលោង ចេញទម្រង់ V មានមន្តស្នេហ៍តែម្តង។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ មហាជន ក៏ដូចជាអ្នកគាំទ្រ មានការព្រួយបារម្ភជាខ្លាំង ពីសុខភាពរបស់ Luo Yunxi  មើលទៅហាក់បីដូចជា មានរូបរាងស្គមទៅៗ ប្រែទៅជាក្នុងស្ថានភាព នៃរូបរាងបែបនេះ៕  

សូមទស្សនារូបភាពខាងក្រោម៖

Luo Yunxi 
Luo Yunxi 
Luo Yunxi 
រូបគេបាន Edit និងរូបពិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]