ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន   ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហើយ ពីទេពកោសល្យដ៏ពូកែខាងវោហាស័ព្ទ មិនចេះរីងស្ងួត​ និងមានឈ្មោះបោះសម្លេងល្បីល្បាញខ្លាំង នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាពិធីការនីប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍បាយ័នផងដែរ។

ដោយឡែក តារាស្រីរូបនេះ មិនត្រឹមតែមានទេពកោសល្យ សមត្ថភាពក្នុងសិល្បៈប៉ុណ្ណោះទេអាចនិយាយបានថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន   នមានទាំងរូបសម្រស់ស្រស់ផូរផង់ អំណោយផលពីធម្មជាតិ បូករួមនិងកាយវិការសម្ដីសម្តៅទន់ភ្លន់ ទាក់ទាញគួរឲ្យស្រលាញ់ផងដែរ។​ តួយ៉ាង តារាស្រីរូបនេះមានវ័យចូល ៣០ ទៅហើយក្ដី តែសម្រស់និងភាពស្រស់ស្អាត របស់នាងនៅតែរក្សាបានឲ្យនៅក្មេងជាងវ័យដដែល ធ្វើឲ្យអ្នកគាំទ្រលង់និងសម្រស់នាងអស់មិនស្ទើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងនៅមុននេះបន្តិច កញ្ញាបានបង្ហោះរូបភាពថ្មីៗក្ដៅៗ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក អមជាមួយនិង ឈុត រ៉ូប​ប៊ី គីនី ស្រមោលស ស៊ិចស៊ី បញ្ចេញសាច់សរលោងខ្ចី ដងខ្លួននិងដៃជើងស្រលូន បូករួមនិងស្នាមញញឹមដ៏ស្រស់ស្អាត អមជាមួយនិងធម្មជាតិយ៉ាងស្រស់ខៀវស្រងាត់ រឹតបន្ថែមសម្រស់នាងឲ្យកាន់តែលេចធ្លោឡើង  មួយកម្រិតទៀត។

ជាមួយនិងរូបភាពប៉ុន្មានសន្លឹកនេះ បានទាក់ទាញអ្នកទស្សនាលើកសរសើពីសម្រស់ធម្មជាត់របស់នាង មិនដាច់ពីមាត់ អ្នកណាៗដែលបានមើលហើយសុទ្ធសឹងតែលង់និងសម្រស់នាងគ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

ហ៊ិន ច័ន្ទនីរ័ត្ន 
ហ៊ិន ច័ន្ទនីរ័ត្ន 
ហ៊ិន ច័ន្ទនីរ័ត្ន 
ហ៊ិន ច័ន្ទនីរ័ត្ន 
ហ៊ិន ច័ន្ទនីរ័ត្ន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន