ភ្នំពេញ: នៅព្រឹកមិញនេះ យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនូវដំណឹងជាបន្ទាន់មួយដែលមានករណីបុរសជនជាតិខ្មែរម្នាក់បានស្លាប់ ដោយសារតែជំងឺកូវីដ១៩ បន្ទាប់ពីមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា បុរសជនជាតិខ្មែរវ័យ៥០ឆ្នាំខាងលើពិតជាបានស្លាប់ដោយជំងីកូវីត១៩យ៉ាងពិតប្រាកដមែន។

លោកជំទាវ ឱក វណ្ណឌីន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានចេញសេចក្តីប្រកាសជូនដំណឹង ដល់ប្រជាជនទូទាំងប្រទេសឲ្យបានដឹងពីដំណឹងមរណភាពដ៏សែនក្រៀមក្រំនេះ ភ្លាមៗនោះលោកជំទាវ ឱក វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា យោងតាមកិច្ចសម្ភាសន៍បន្ទាន់មួយ ជាមួយនឹងស្ថានីយទូរទស្សន៍BTV លោកជំទាវបានធ្វើការគូសបញ្ជាក់យ៉ាងលម្អិតជុំវិញមូលហេតុនៅពីក្រោយការស្លាប់របស់បុរសជនជាតិខ្មែរ ដែលបានស្លាប់ដោយសារតែជំងឺកូវីដ១៩ យ៉ាងដូច្នេះថា:

សេចក្តីប្រកាសព័ត៌មានរបស់ក្រសូងសុខាភិបាល
ប្រភព បទសម្ភាសន៍លោកជំទាវ ឱក វណ្ណឌីន និងBTV

គួរកត់សម្គាល់ផងដែរថា ករណីនៃការស្លាប់របស់ជនជាតិខ្មែរវ័យ៥០ឆ្នាំនេះ ជាករណីស្លាប់ដំបូងដែលមិនធ្លាប់មានឡើយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីកម្ពុជាបានផ្ទុះនូវករណីដំបូងតាំងតែពីឆ្នាំ២០២០កន្លងទៅមកម្ល៉េះ។នេះអាចបង្ហាញយ៉ាងច្បាស់ថា ជំងឺកូវីដ១៩នៅប្រទេសកម្ពុជាកាន់តែមានវិសាលភាពខ្លាំងឡើងៗ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរមេត្តារក្សាគម្លាតសង្គម ក៏ដូចជាអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីធានាបាននូវការទប់ស្កាត់នូវលទ្ធភាពការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]