សម្រាប់ស្រ្តីកំពុងពពោះ ការញ៉ាំវីតាមីនប្រភេទនេះមានសារសំខាន់ណាស់ ដើម្បីធានាថាយើងទទួលបានបរិមាណវីតាមីន និងសារធាតុរ៉ែល្អបំផុត ដែលចាំបាច់សម្រាប់ការលូតលាស់របស់ទារក។ ពិតណាស់ ញ៉ាំវីតាមីនសម្រាប់ស្ត្រីពពោះនេះ មានផ្ទុកធាតុចាំបាច់ទាំងអស់ ដើម្បីការពារទាំងម្ដាយ និងទារកពីកង្វះវីតាមីន ឬសារធាតុល្អៗដទៃទៀត។ យ៉ាងណាមិញ ម៉ាក់ៗនឹងកត់សម្គាល់ឃើញពីការផ្លាស់ប្ដូរពណ៌លាមក នៅពេលដែលញ៉ាំវីតាមីនសម្រាប់អ្នកពពោះ។
មូលហេតុដែលធ្វើឲ្យលាមកប្រែពណ៌
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាទូទៅ ការផ្លាស់ប្ដូរពណ៌លាមក នៅពេលដែលម៉ាក់ៗញ៉ាំវីតាមីនសម្រាប់អ្នកមានផ្ទៃពោះ គឺពាក់ព័ន្ធនឹងថ្នាំគ្រាប់ជាតិដែក។ ស្រ្តីពពោះតែងតែមានភាពស្លេកស្លាំង ពីព្រោះតែបរិមាណឈាមកើនឡើងប្រហែល៥០ភាគរយ ដែលតម្រូវឲ្យម៉ាក់ៗត្រូវការជាតិដែកកាន់តែច្រើនឡើង ដើម្បីបង្កើតអេម៉ូក្លូប៊ីន ជាផ្នែកនៃកោសិកាឈាមក្រហមសម្រាប់បញ្ជូនអុកស៊ីហ្សែនទៅពាសពេញរាងកាយ រួមទាំងទៅកាន់ទារកក្នុងសុកផងដែរ។ ជាក់ស្ដែង វីតាមីននេះមានផ្ទុកជាតិដែកច្រើនជាងអាហារបំប៉នធម្មតា។
រោគសញ្ញាទូទៅនៃក្រពះពោះវៀន
នៅពេលដែលយើងញ៉ាំវីតាមីនសម្រាប់អ្នកពពោះ លាមកនឹងប្រែពណ៌ទៅជាខ្មៅ ហើយថែមទាំងមានទល់លាមក ឬរាករូសជាដើម។ ជាមួយគ្នានេះដែរ អាការៈឈឺពោះ ក្អួតចង្អោរ ក្រហាយទ្រូងក៏អាចកើតមានឡើង បន្ទាប់ពីម៉ាក់ៗញ៉ាំវីតាមីនសម្រាប់អ្នកពពោះដែលមានជាតិដែកនេះដែរ។ ការលេបវីតាមីនត្រឹមតែកន្លះគ្រាប់នៅរយៈពេលពីរបីថ្ងៃដំបូង ឬលេបមុនចូលគេង អាចបញ្ចៀសការឈឺពោះបានមួយកម្រិតដែរ។ នៅក្នុងករណីដែលម៉ាក់ៗមានអាការៈក្រហាយទ្រូង ចូរជៀសវាងលេបវីតាមីននៅមុនពេលចូលគេង ពីព្រោះការគេងអាចធ្វើឲ្យរោគសញ្ញាយើងកាន់តែធ្ងន់ធ្ងរឡើង។ យ៉ាងណាមិញ ប្រសិនបើកើតមានការទល់លាមក ម៉ាក់ៗគប្បីប្រើប្រាស់ថ្នាំបន្ទន់លាមក ទើបជាការប្រសើរ។
លាមកពណ៌ខ្មៅកើតឡើងដោយសារវីតាមីនពេលពពោះគ្រោះថ្នាក់ដែរទេ?
ជាធម្មតា លាមកពណ៌ខ្មៅដែលកើតឡើងដោយសារតែយើងលេបវីតាមីនពេលពពោះ មិនបង្កជាបញ្ហាអ្វីឡើយ។ តាមពិតទៅ លាមកបែបនេះបង្ហាញថា រាងកាយរបស់ម៉ាក់ៗកំពុងស្រូបយកជាតិដែកបានល្អទៅវិញ។ មួយវិញទៀត ថ្នាំមានសកម្មភាពបានយូរ ក៏អាចបណ្ដាលឲ្យលាមកប្រែទៅជាពណ៌ខ្មៅផងដែរ។
ការលេបវីតាមីនពេលមានគភ៌ច្រើនជ្រុល អាចបង្កឲ្យមានបញ្ហាអ្វីខ្លះ?
នៅពេលដែលម៉ាក់ៗលេបថ្នាំវីតាមីនពេលមានគភ៌ច្រើនជ្រុល វាអាចបណ្ដាលឲ្យមានការហូរឈាមនៅខាងក្នុង ហើយការហូរឈាមនេះដែរ នឹងធ្វើឲ្យលាមករបស់យើងប្រែទៅជាពណ៌ខ្មៅ និងស្អិត។ ដូច្នេះហើយ ម៉ាក់ៗគួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ និងធ្វើតេស្តរកមើលឈាមនៅក្នុងលាមក ដើម្បីដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]