បរទេស៖ អង្គការណាសាបានប្រកាសថា អាថ៌កំបាំងនៃទម្រង់ជីវិតបុរាណនៅលើភពព្រះអង្គារ អាចនឹងត្រូវបានរកឃើញនៅក្នុងបឹងមួយឈ្មោះថា Salda នាប្រទេសតួកគី តាមរយៈការសិក្សាប្រៀបធៀបទៅលើបណ្តុំកម្ទេចកំណនៃសារធាតុរ៉ែខនិចរបស់វា ទៅនឹងសំណាកផ្សេងៗ ដែលគេបានរកឃើញនៅលើភពក្រហម (ភពព្រះអង្គារ)។
រណ្តៅអាចម៍ផ្កាយ Jezero Crater ដែលជាកន្លែងរបស់យានស្រាវស្រាវ Perseverance ចុះចត ត្រូវគេជឿជាក់ថា វាធ្លាប់បានជន់លិចទៅដោយទឹករាវ។ យ៉ាងណាមិញ ព័ត៌មានដែលប្រមូលបានពីបឹង Salda នឹងអាចជួយអ្នកជំនាញស្វែងរកដានផូស៊ីលនៃទម្រង់ជីវិតរបស់ពពួកមីក្រុប នៅក្នុងសណ្ឋានដីបាតបឹងនៅលើភពអង្គារ ថាតើវាអាចមានពិតមែន ឬក៏យ៉ាងណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឱ្យដឹងដែរថា ក្រុមអ្នកជំនាញក៏នឹងធ្វើការប្រៀបធៀបកម្ទេចកំណប្រមូលបានពីបឹង Salda ជាមួយនឹងពពួកសារធាតុរ៉ែកាបូណាត ដែលត្រូវបានរកឃើញមាត់រណ្តៅអាចម៍ផ្កាយ Jezero Crater ។ ដោយឡែក គំរូថ្មដែលគេខួងបាននៅលើផ្ទៃភពអង្គារ នឹងត្រូវរក្សាទុកនៅលើភពនេះបណ្តោះអាសន្ន ហើយគេនិងបញ្ជូនវាមកផែនដីតាមរយៈបេសកកម្មអវកាសចំនួនពីរនាពេលអនាគត ដែលអាចនឹងធ្វើឡើងនៅដើមឆ្នាំ ២០៣១៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]