ភ្នំពេញ: ក្រោយផ្ទុះករណីឆ្លងរាលដាលចូលដល់ក្នុងសហគមន៍២០ កុម្ភ: ព្រមទាំងបានឃើញនូវការរកឃើញជាបន្តបន្ទាប់នូវករណីវិជ្ជមានលើជនជាតិខ្មែរជាច្រើននាក់ជាបន្តបន្ទាប់នោះ បានធ្វើឲ្យពលរដ្ឋមួយចំនួនមានអារម្មណ៍តក់ស្លុត និងភ័យខ្លាចដែលជាហេតុធ្វើឲ្យពួកគាត់ចង់ទៅទទួលវ៉ាក់សាំង ដើម្បីបង្ការ ក៏ដូចជាការពារជាផ្នែកមួយទប់ទល់នឹងជំងឺដ៏កាចសាហាវកូវីដ១៩ផងដែរ។
យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ក្រោយរាជរដ្ឋាភិបាលសម្រេចដាក់់ចេញនូវវិធានការចាក់វ៉ាក់សាំងដល់ពលរដ្ឋ និងមន្ត្រីរាជការដែលមានចែង នៅក្នុងសេចក្តីជូនដំណឹងស្តីអំពីអ្នក ដែលតម្រូវឲ្យទទួលវ៉ាក់សាំងបានដោយស្ម័គ្រចិត្តនោះ ស្រាប់តែប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកទៅទទួលវ៉ាក់សាំងបានកើនឡើងជាលំដាប់ និងជាពិសេសពលរដ្ឋមួយចំនួនហាក់មិនបានគិតដល់គម្លាតសុវត្ថិភាពសង្គមផងដែរនោះ វាអាចឆ្លុះបញ្ចាំងពីការមិនប្រុងប្រយ័ត្នរបស់បងប្អូនចំពោះវីរុសកូវីដ១៩ ដែលអាចឆ្លងក្នុងរយ:ពេលដ៏លឿន។
គួររំលឹកផងដែរថា ក្រោយពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: រួចមកចំនួនករណីនៃការឆ្លងរាលដាលនៃជំងឺនេះបានកើនឡើងយ៉ាងឆាប់េហ័ស រហូតធ្វើឲ្យបុរសជនជាតិខ្មែរម្នាក់បានស្លាប់ដោយសារតែជំងឺដ៏កាចសហាវនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]