ភ្នំពេញ៖ ដោយមើលឃើញពីស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងនៃការរាតត្បាតជំងឺកូវីដ-១៩នៅកម្ពុជា អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group) ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម បានប្រកាសថានឹងធ្វើការបរិច្ចាគថវិកាចំនួន ៣ លានដុល្លារអាមេរិកជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

អ្នកឧកញ៉ា ចេន ហ្ស៊ី 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប តែងតែយកចិត្តទុកដាក់ចំពោះការវិវឌ្ឍនៃស្ថានការណ៍បង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ កន្លងមក ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានផ្តួចផ្តើមសកម្មភាពសប្បុរសធម៌ទ្រង់ទ្រាយធំជាច្រើនលើក ដើម្បីគាំទ្រដល់យុទ្ធនាការប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា និងចូលរួមចំណែកក្នុងការជួយសង្គ្រោះប្រជាជនដែលរងគ្រោះដោយទឹកជំនន់។

ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ជាសហគ្រាសចម្រុះខ្នាតធំនិងនាំមុខគេនៅកម្ពុជា ដែលមានអាជីវកម្មគ្របដណ្តប់លើវិស័យជាច្រើន ដូចជាវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត និងវិស័យផ្សេងៗទៀត៕

ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]