រាជធានីភ្នំពេញ ៖ បើយោងតាម ការឲ្យដឹងរបស់ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១១ មីនា ឆ្នាំ ២០២១ ថ្មីៗនេះ ក្រោយពីទទួលបានបទបញ្ជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំបញ្ជា ដោយផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានិភ្នំពេញ បានពិចារណាជ្រើសរើសមួយនេះ ជាទីតាំងសម្រាប់បូជាសព ដែលស្លាប់ដោយជំងឺកូវីដ១៩។
គួរបញ្ជាក់ថា ដោយគិតគូរពី សុវត្ថិភាព និងមើលឃើញថា គ្មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះ ទើបរដ្ឋបាលរាជធានីភ្នំពេញ បានកំពុងរៀបចំត្រៀម ផ្ទៃដី១០ហិកតានិងឡរបច្ចេកទេសស្តង់ដារចំនួន៦ ក្នុង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនេះ ជាទីតាំងសម្រាប់បូជាសព អ្នកស្លាប់ដោយជំងឺកូវីដ១៩។ គួរបន្ថែមថា ការរៀបចំទីកន្លែងសុវត្ថិភាពសម្រាប់បូជាសពដែលស្លាប់ដោយសារជំងឺកូវីដ១៩នេះ បានធ្វើឡើង ក្រោយមានការបញ្ជាផ្ទាល់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី ៩មីនា ឆ្នាំ២០២១៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]