បរទេស៖ គេហទំព័រ YouTube បានដកចោលវីដេអូចំនួន30,000 ដែលបានចែករំលែកព័ត៌មានមិនពិតអំពីវ៉ាក់សាំងកូវីដ-19 នេះបើយោងតាម Axios។ ព័ត៌មានលម្អិតពីការលុបវីដេអូចេញត្រូវបានចេញក្រោយ6ខែ បន្ទាប់ពីក្រុមហ៊ុននេះបានធ្វើបច្ចុប្បន្នភាពគោលការណ៍របស់ខ្លួនជាលើកដំបូង ដើម្បីដោះស្រាយព័ត៌មានមិនពិតអំពីវ៉ាក់សាំងកូរ៉ូណា។
កាលពីខែតុលា YouTube មានគោលការណ៍ទូទៅប្រឆាំងព័ត៌មានមិនពិតទាក់ទងនឹងមេរោគកូរ៉ូណា ប៉ុន្តែវាមិនបានផ្តោតជាពិសេសទៅលើវ៉ាក់សាំងទេ។ យោងតាមគេហទំព័រ Axios បានឱ្យដឹងថា ក្រុមហ៊ុនបានដកយកវីដេអូជាង800,000 ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតពីវីរុសនេះចាប់តាំងពីខែកុម្ភៈឆ្នាំមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែនៅពេលដែលការចាក់វ៉ាក់សាំងបានកើនឡើង បញ្ហានៃការផ្សាយព័ត៌មានមិនពិតបានក្លាយជារឿងបន្ទាន់សម្រាប់ YouTube។ ហ្វេសប៊ុកនិងធ្វីតធើក៏បានពង្រីកគោលការណ៍របស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតអំពីវ៉ាក់សាំង នៅក្នុងប៉ុន្មានខែថ្មីៗនេះដែរ។ ប៉ុន្តែ YouTube មិនដូចជាហ្វេសប៊ុកទេ ដែលហ្វេសប៊ុកបានប្រកាសផែនការទប់ស្កាត់ព័ត៌មានមិនពិតអំពីវ៉ាក់សាំងទាំងអស់ ចំណែកគោលនយោបាយរបស់ YouTube វិញគ្រាន់តែសំដៅលើការអះអាងជាក់លាក់ណាមួយទាក់ទងនឹងវ៉ាក់សាំង COVID-19 ដែលផ្ទុយពីការណែនាំផ្លូវការរបស់អង្គការសុខភាពពិភពលោក និងអាជ្ញាធរដទៃទៀតតែប៉ុណ្ណោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]