កម្សាន្ត៖ ហ្វេនៗអ្នកគាំទ្រ ដែលនិយមតាមដានតារាចម្រៀង K-Pop របស់កូរ៉េខាងត្បូង ជាពិសេស ក្រុមតារាចម្រៀងស្រី Girl’s Generation ក្នុងនោះដែរ កាលពីពេលថ្មីៗនេះ មានសមាជិកម្នាក់នៅក្នុងក្រុម Girl’s Generation កញ្ញា YoonA បានបញ្ចេញរូបភាពប៉ុន្មានសន្លឹកនៅលើគណនី Instagram របស់នាង ដោយបានបញ្ចេញព័ត៍មានទាក់ទងនឹងកម្មវិធី MIU MIU FW21 FASHION SHOW។
នៅក្នុងរូបនោះ YoonA បានបង្ហាញពីភាពដ៏ស្រស់ស្អាត របស់នាងនៅក្នុងអាវផ្កាពណ៌បៃតងដែលបានបញ្ចេញសាច់ដៃ។ YoonA បានជ្រើសរើសអាវនេះជាមួយខោខូវប៊យចង្កេះខ្ពស់ពណ៌ខៀវធ្វើឱ្យសម្លៀកបំពាក់មានលក្ខណៈមិនធម្មតា និង កាន់តែសមសួន។
យ៉ាងណា YoonA បានបង្ហាញរាងយ៉ាងស្រស់ស្អាត ស្លីមតូចច្រឡឹងដោយជ្រើសរើសអាវឈុតនេះ ដោយបង្ហាញពីទំហំចង្កេះតូចច្រឡឹងរបស់នាង។ ខ្សែនៃអាវនេះ ត្រូវបានចងភ្ជាប់ទៅនឹងចំហៀងនៅក្នុងខ្សែបូរដោយបន្ថែមរំញ័រគួរឱ្យស្រឡាញ់។
ជាមួយគ្នានេះដែរ អាវដែលនាងស្លៀកនោះមានតម្លៃ ១៤១៣,០២ ដុល្លារអាមេរិក ខោខូវប៊យមានតម្លៃ ១១៣៩,២៤ ដុល្លារអាមេរិក ស្បែកជើងតម្លៃ ១០៨៦,២៦ ដុល្លារអាមេរិក និងកាបូបខ្នាតតូចពណ៌សមានតម្លៃ ២១០១,៨៦ ដុល្លារអាមេរិក។ ។ ដូច្នេះ បើបូកតម្លៃសរុប សម្លៀកបំពាក់ទាំងមូលរបស់ YoonA នៅក្នុងរូបថតតែមួយមានចំនួនសរុបប្រហែល ៤៩៤៥,៥៥ ដុល្លារអាមេរិកឯណោះ។ សរុបមក ឃើញថាតម្លៃសម្លៀក និង របស់ផ្សេងទៀតរបស់ YoonA មានតម្លៃ ឡើងកប់ពពក ពិតជាមិនធម្មតាមែន បូករួមជាមួយស្ទាយខោអាវ កាន់តែបន្ថែមសម្រស់ដល់តារាចម្រៀងស្រីរូបនេះ កាន់តែស្អាត និង គួរឱ្យស្រលាញ់ថែមមួយកម្រិតទៀតផងដែរ។
ខណៈពេលដែល YoonA បានជ្រើសរើសស្លៀកខោខូវប៊យពណ៌ខៀវខ្ចីនិងស្បែកជើងប៉ាតាពណ៌សដើម្បីបង្កើតឱ្យមើលទៅប្លែកភ្នែក ម៉ូដែលនេះ មើលទៅមានលក្ខណៈជាផ្លូវការជាមួយនឹងស្បែកជើងកែងពណ៌ផ្កាឈូក និង សាកសមបំផុតជាមួយតារាចម្រៀងស្រី YoonA បើទោះបីជាខុសពីគំរូ Sample របស់ដើមបន្តិចមែន។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]