ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែងលេងមាឌ Kootee Aramboy ដែលគ្រប់គ្នាស្គាល់ថាជា Pancake ក្នុងរឿង «ខ្មោចត្រឡោកបែក» ជាមួយនឹងកិច្ចសំភាសនិ៍មួយ នៅក្នុងសារព័ត៌មាន បានបង្ហើបដំណឹងគួរឲ្យអបអរសារទរ នៃគម្រោងរៀបមង្គលការរបស់លោក និងមិត្តស្រី។

ដោយឡែក ក្នុងកិច្ចសំភាសនិ៍នេះផងដែរ លោកបានលើកឡើងថា ប្រហែលជាមិនពន្យារពេលទៀតទេ ឥឡូវនេះលោកមិនបានរៀបចំអ្វីដែលនឹងត្រូវតែធ្វើរួចអស់ហើយ ដែលគម្រោងរៀបការនឹងប្រព្រឹត្តទៅថ្ងៃទី ២៦ ខែកក្កដាខាងមុននេះ ដោយសារតែវាជាថ្ងៃខួបគម្រង់ ៧ឆ្នាំនៃការស្រលាញ់គ្នាជាមួយមិត្តស្រីរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែលតារាកំប្លែងវ័យ ៤០ឆ្នាំរូបនេះ​ បានបន្ថែមថា លោករូបបានរៀបការតែម្តង ក្នុងមួយឆាកជីវិត ហេតុដូច្នេះ លោកចង់អញ្ចើញមនុស្សជាច្រើនចូលរួមក្នុងកម្មវិធីមង្គលការរបស់លោក បើសិនមិនមានករណីនៃការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩។ ចំណែកឯទីតាំង កម្មវិធីក៏បានបញ្ជាក់ថា នឹងប្រារព្ធនៅក្លឹបកងទ័ព នៅវិបុលឌីវ៉ាដផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Kootee 
Kootee និងមិត្តស្រី
មិត្តស្រី និង Kootee
Kootee និងមិត្តស្រី
មិត្តស្រី និង Kootee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]