ភ្នំពេញ: យោងតាមសេចក្តីថ្លែងការណ៍ លិខិតលេខពិសេស ដែលបានចេញផ្សាយលើគេហទំព័រផ្លូវការរបស់ក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានបង្ហាញនូវការកោតសរសើររចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ដែលបានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញភារកិច្ចជូនស្ថាប័ន និងតួនាទីជាម្ដាយដ៏ល្អ ក្នុងការចិញ្ចឹមបីបាច់ និងផ្តល់ភាពកក់ក្តៅដល់កូន។ ករណីនេះ គឺជាទង្វើល្អ និងបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការចូលរួមការងារសង្គមផង និងផ្ដល់អាហារូបត្ថម្ភជាចាំបាច់សម្រាប់កូនតូចផង។

លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា និងកូន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គូសបព្ជាក់នៅក្នុងលិខិតនោះ ក្រសួងកិច្ចការនារីបានធ្វើការអំពាវនាវដល់គ្រប់ស្ថាប័ន អង្គភាពដែលមានស្រ្តីជាមន្រ្តីរាជការនៅក្រោមឱវាទឬជាបុគ្គលិកបំពេញការងារ គួរបង្កើតឲ្យមានបរិស្ថានអំណោយផលដូចជាទីកន្លែងបំបៅដោះកូន ដើម្បីអនុញ្ញាតឲ្យស្រ្តីដែលមានកូនតូចអាចបំពេញការងារផង និងបំពេញតួនាទីជាម្តាយផង។ ក្នុងករណីដែលស្ថាប័នមិនមានទីកន្លែងសមរម្យ ស្រ្តីសាមីគួរមានឧបករណ៍ដូចជាក្រម៉ា ឬកន្សែង ដើម្បីអនុញ្ញាតឲ្យការបំបៅដោះកូននេះ អាចប្រព្រឹត្តទៅដោយសមរម្យ និងរលូន ជៀសផុតពីការរិះគន់ពីមហាជនមួយចំនួន ដែលថាជារូបភាពមិនសមរម្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូវនិងកិត្តិយសស្រ្តីខ្មែរ។

លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី

សូមរំលឹកផងដែរថា ក្រោយ លោកស្រី អនុសេនីយ៍ទោស៊ីថុង សុខា បានបង្ហោះរូបដែលលោកស្រី កំពុងបំបៅដោះកូននៅលើបណ្តាញហ្វេសប៊ុក បានធ្វើឲ្យមានមតិរបស់មហាជនមួយចំនួនបានចេញមករិះគន់ ខណ:ដែលមិនបានយល់ដឹងអំពីទំនួលខុសត្រូវរបស់ម្តាយ ដ៏ខ្ពង់ខ្ពស់ក្នុងភារ:កិច្ចដ៏ចំបាច់ក្នុងករណីករណីកិច្ចចិញ្ចឹមបីបាច់កូន៕

សូមអានសេចក្តីលម្អិតនៅក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖​

សេចក្តីថ្លែងការណ៍ របស់ក្រសួងកិច្ចការនារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]