បរទេស៖ Apple និយាយថាអតីតបុគ្គលិកផ្នែករចនាផលិតផលម្នាក់ បានលួចព័ត៌មានអំពីផលិតផល hardware លក្ខណៈពិសេសដែលមិនទាន់ប្រកាស និងផែនការនាពេលអនាគត ហើយទម្លាយព័ត៌មានទាំងនោះទៅអ្នកសារព័ត៌មាន ដោយការធ្វើបែបនេះគឺរំលោភគោលការណ៍រក្សាការសម្ងាត់របស់ក្រុមហ៊ុន និងច្បាប់សម្ងាត់ពាណិជ្ជកម្ម។
នៅក្នុងពាក្យបណ្តឹង ដែលបានដាក់កាលពីថ្ងៃព្រហស្បតិ៍ នៅតុលាការអាមេរិកនៃតំបន់ភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា ក្រុមហ៊ុន Apple បានគូសបញ្ជាក់ពីទំនាក់ទំនងរវាងអតីតនិយោជិកម្នាក់ឈ្មោះថា Simon Lancaster និងអ្នកកាសែតដែលមិនបញ្ចេញឈ្មោះម្នាក់។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានចោទប្រកាន់លោក Lancaster ថាបានប្រើប្រាស់សិទ្ធិរបស់លោកនៅក្រុមហ៊ុន ដើម្បីទាញយកព័ត៌មានសម្ងាត់ និងចូលរួមការប្រជុំនានាដើម្បីយកព័ត៌មានបញ្ជូនទៅអ្នកកាសែតម្នាក់នេះ។ Apple បាននិយាយថាលោក Lancaster បានចូលរួមការប្រជុំចុងក្រោយមួយរបស់លោកនៅក្រុមហ៊ុនដែលនិយាយពីគម្រោង “Project X” បើទោះបីជាលោកបានដាក់ពាក្យលាលែងការងាររួចទៅហើយក្តី ហើយទោះបីជាត្រូវអ្នកដទៃប្រាប់មិនឱ្យចូលរួមក៏ដោយ។ មុននេះសារព័ត៌មាន Apple Insider បានចុះផ្សាយព័ត៌មាននេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សLancaster មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
បណ្តឹងរបស់ក្រុមហ៊ុន Apple គឺជាឧទាហរណ៍ចុងក្រោយនៃការដែលក្រុមហ៊ុនព្យាយាមការពារផែនការផលិតផលសម្ងាត់របស់ខ្លួន។ ការរក្សាសម្ងាត់ គឺជាផ្នែកមួយនៃវប្បធម៌របស់ Apple តាំងពីឆ្នាំដែលខ្លួនចាប់ផ្តើមដំបូងៗមកម្ល៉េះ។
តែការរឹតបន្តឹងមិនឱ្យមានការលេចធ្លាយនេះ វាដូចជាពិបាកបន្តិចសម្រាប់ Apple ដោយសារតែកន្លែងចែកចាយ និងទីតាំងការិយាល័យមានចំនួនច្រើនលើសលប់នៅទូទាំងពិភពលោក ជាមួយនឹងបុគ្គលិកជាង147,000នាក់រាប់ត្រឹមខែកញ្ញាឆ្នាំមុននេះ ដែលវាគឺមិនអាចធានាការមិនលេចធ្លាយបាន100%នោះទេ។
ក្រុមហ៊ុន Apple បាននិយាយថា Lancaster នៅតែជាការគំរាមកំហែងមួយ ដោយនិយាយថាខ្លួនមិនបានដឹងថាតើ Lancaster បានដឹងព័ត៌មានអ្វីខ្លះនោះទេ។
ក្រុមហ៊ុនបានប្តឹងទាមទារសំណងសម្រាប់ការខូចខាតនិងប្រាក់សងជំងឺចិត្ត ក៏ដូចជាសេចក្តីបង្គាប់ហាមឃាត់ផងដែរ។ ក្រុមហ៊ុនបានស្នើសុំឱ្យមានការជំនុំជម្រះក្តីដោយមានគណៈវិនិច្ឆ័យ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]