ភ្នំពេញ៖ «ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ! ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា»។
នេះគឺពាក្យពេចន៍ប្រកបដោយអត្ថន័យរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ភ្ជាប់ជាមួយទឹកប្រាក់ចំនួន ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid-19 ដែលកំពុងរាតត្បាតយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភាសាចេញពីបេះដូងដែលនិយាយទៅកាន់ជនរួមជាតិ ដែលឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតមិនអាចកាត់ថ្លៃបាន ខ្លួនតូច ថ្លើមធំ ពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅក្នុងការសាមគ្គីរួមជាកម្លាំងប្រឆាំងនឹង Covid-19 ជាមួយរដ្ឋាភិបាល គ្រាដែលប្រទេសជាតិមានទុក្ខ។
ទទ្ទឹមគ្នានោះដែរ ក៏បានធ្វើឲ្យមហាជនកោតសរសើរនូវទឹកចិត្តដ៏ធំធេងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាខ្លាំងផងដែរ។
សូមបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គ្រុប ក៏ធ្លាប់បានបរិច្ចាគនូវទឹកប្រាក់ចំនួន ១លានដុល្លារម្ដងរួចមកហើយកាលពីពេលកន្លងទៅនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងការពារជំងឺ Covid-19 ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]