កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១២ ខែមីនាវេលាម៉ោង ២ រសៀលថ្ងៃត្រង់នេះ តារាស្រី Rosé ក្រុមចម្រៀងនារី BLACKPINK បានចេញអាល់ប៊ុមទោលដំបូងរបស់នាង «R» រួមជាមួយវីដេអូចម្រៀងសម្រាប់ចំណងជើង «On The Ground»

ដោយឡែកបទចម្រៀង ទើបតែចេញប៉ុន្មានម៉ោងមុនេះ ត្រូវបានផលិតដោយផលិតករដ៏ល្បីឈ្មោះ Teddy និង ២៤ ដោយសហការជាមួយអ្នកផលិត Jorgen Odegard ojivolta និង Jon Bellion ក្នុងក៏មានតារាស្រីរូបនេះចូលរួមនិពន្ធទំនុកច្រៀងផងដែរ ដោយបទមួយនេះ មានទំនុកច្រៀងជាភាសាអង់គ្លេសទាំងស្រុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ Rosé នឹងបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍របស់ NBC ក្នុងកម្មវិធី The Tonight Show Starring Jimmy Fallon នៅសប្តាហ៍ក្រោយនៅថ្ងៃទី ១៦ ខែមីនា សម្តែងលើទឹកដីអាមេរិក សម្រាប់ការផ្សព្វផ្សាយបទចម្រៀងទោលរបស់នាងជាសកល។

សូមទស្សនា MV ចម្រៀងទោលពេញលេញដំបូងរបស់Rosé ខាងក្រោមនេះ!

Rosé
Rosé
Rosé
MV «On The Ground»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]