រាជធានីភ្នំពេញ ៖ ពិតណាស់ ជំងឺកូវិដ១៩ នេះបានមានវត្តមានក្នុងប្រទេសកម្ពុជា រយៈពេល១ឆ្នាំជាងរួចមកហើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជា បានឆ្លងផុតព្រឹត្តិការណ៍សហគនមន៍ ៣លើករួចមកហើយ ។ ស្របជាមួយគ្នានោះ ដើម្បីជាកម្លាំងចិត្ត រួមគ្នា ក្នុងការទប់ស្កាត់ជំងឺកូវីដនេះ ផលិតកម្មហង្សមាសបាន ផលិតនូវបទចម្រៀងមួយ មានចំណងជើងថា <កម្ពុជារឹងមាំ> ដែលចូលរួមច្រៀងដោយ តារាចម្រៀងទាំងអស់របស់ ផលិតកម្មហង្សមាស ដោយផ្ទាល់តែម្តង។
ទន្ទឹមនឹងនេះ បទចម្រៀងនេះ ត្រូវបានផ្សព្ធផ្សាយជាសាធារណៈ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ បើគិតមកដល់សព្វថ្ងៃនេះ មានរយៈពេលមិនទាន់ ១ឆ្នាំនៅឡើយទេ តែអ្វីដែលគួរឲ្យស្រណោះស្រណោចនោះគឺ ២០២០ ពួកគេរួមគ្នាច្រៀងឲ្យប្រជាជនកម្ពុជា ព្រួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ មិនតែប៉ុណ្ណោះ ថែមទាំងច្រៀងប្រាប់ឲ្យប្រជាជនកម្ពុជា រឹងមាំ យកភាពប្រុងប្រយ័ត្ន ជំនួសឲ្យភាពភ័យខ្លាច តែបែរជា ពេលនេះ២០២១ ពួកគេបែរជា ក្លាយជាជនរងគ្រោះ ដោយជំងឺកូវីដនេះទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ តារាចម្រៀងហង្សមាស ៣រូបហើយ ដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ គឺមាន តារាចម្រៀង ណុប បញ្ញារិទ្ធ តារាចម្រៀង សុគន្ធ និសា និងតារាចម្រៀង វី ឌីណែត៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]