ភ្នំពេញ៖ ក្រោយផ្ទុះព័ត៌មានទាក់ទងនឹងរូបភាពរបស់លោកស្រី អនុសេនីយ៍ទោ ស៊ីថុង សុខា ដែលកំពុងតែបំបៅដោះកូននៅក្នុងកំឡុងពេលបំពេញភារកិច្ចជាមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកនោះ ថ្មីៗនេះយោងតាមគេហទំព័រផ្លូវការរបស់មាតាមនុស្សធម៌-Humanitarian Motherបានសរសេររៀបរាប់បង្ហាញយ៉ាងដូច្នេះថា៖
ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចាត់ឱ្យឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល ផ្តល់ជូនលោកស្រី អនុសេនីយទោ សុីថុង សុខា ដែលបានបំបៅដោះកូនក្បែរតុធ្វើការងារ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដេីម្បីជាការលេីកទឹកចិត្ត និងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
គួររំលឹកផងដែរថា ក្រោយរូបភាពរបស់លោកស្រី អនុសេនីយ៍ទោ រូបនេះត្រូវបានចែកផ្សាយតាមបណ្តាញហ្វេសប៊ុក ក៏មានសប្បុរសជន និងអង្គភាពដែលពាក់ព័ន្ធ ជាពិសេសគឺក្រសួងកិច្ចការនារីបានចេញសេចក្តីថ្លែងការណ៍បង្ហាញនូវការកោតសរសើរចំពោះការលះបង់ក្នុងភាពជាម្តាយក្នុងការចិញ្ចឹមបីបាច់កូន ហើយក៏មានសប្បុរសជនជាច្រើននាក់ទៀតបានចេញមកជួយឧបត្ថម្ភជាថវិកាជួយដល់លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]