ថៃ៖ ជាការពិតណាស់ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពប្រចាំប្រទេសថៃ អ្នកនាង Sririta បន្ទាប់ពីបានរៀបការជាមួយនិងកម្លោះត្រកូលអភិជនរួចមក ហើយបាននិងកំពុងពរពោះជិតគ្រប់ខែត្រៀមនឹង ទទួលសមាជិកថ្មីនាពេលឆាប់ៗនេះផងដែរ។

នាងបានត្រៀមខ្លួនជាស្រេចសម្រាប់អ្នកម្តាយដ៏ស្រស់ស្អាតម្នាក់នេះគឺ Sririta Jensen ដែលត្រៀមនឹងឃើញមុខកូនប្រុសរបស់ខ្លួនក្នុងរយៈពេលឆាប់ៗនេះ បន្ទាប់ពីបានរង់ចាំយ៉ាងអន្ទះសា អស់រយៈពេល ៩ ខែ រួមទាំងអ្នកគាំទ្រដែលចូលរួមរំភើបត្រេកអរ​ ចង់ឃើញកូនដំបូងរបស់ Sririta ។ ហើយពេលនេះជាដំណើរការនៃការរៀបចំចុងក្រោយគឺត្រូវវេចខ្ចប់សម្ភារៈកាបូបដើម្បីត្រៀមទៅមន្ទីរពេទ្យ។ ជាមួយស្វាមីក៏ដូចជាលោក Korn Narongdej ដែលបានមកជួយ Sririta ក្នុងការធ្វើវីដេអូឃ្លីប នៅលើប៉ុស្តិ RITAKORN ដោយសង្ឃឹមថាឃ្លីបនេះវាអាចជួយបានច្រើនរឺតិចទៅដល់អ្នកជាឪពុកម្តាយផ្សេងៗ ដែលជិតដល់ថ្ងៃសម្រាលដូចរូបនាងផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឃ្លីបនេះដែរ ពិតជាគួរឲ្យស្រលាញ់ណាស់ ដែលប៉ាម៉ាក់ទាំងពីរលេងត្រូវចង្វាក់គ្នាតែម្តង ដែលរៀបរាប់ក្បាលដំបូងដែល Sririta បានសុបិន្តថានាងបានផ្តល់កំណើតឲ្យកូន មើលទៅដូចពិតៗអញ្ចឹង ជាពិសេស ការសម្ដែង មួយនេះក៏បានបង្ហាញពីការយកចិត្តទុកពីស្វាមីនាងផងដែរ។

បន្តទៀតនាងក៏បានបង្ហាញពីរការរៀបចំរបសរ់របរដែលមានប្រយោជន៍ សម្រាប់ទារកដែលទើបនិងកើត ក៏ដូចជាសម្រាប់អ្នកម្ដាយដែលមិនអាចខ្វះបាន​ ដូចជា ការបូបគ្រឿងសម្អាងជាដើម។ នាងបន្ថែមទៀតថាបើទោះបីជាពេលសម្រាលកូនក៏ដោយ រឿងសម្រស់នេះមិនអាច ធ្វេសប្រហែសបានឡើយ។

អ្នកគ្រប់គ្នាដែរបានទស្សនាឃ្លីបនេះហើយប្រាកដជាចូលចិត្តនិងស្ងើច សរសើរប៉ាម៉ាក់ដ៏គួរឲ្យស្រលាញ់ មួយគូនេះជាមិនខាន៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

Sririta និង​ ស្វាមី
 Sririta
 Sririta
 Sririta ក្នុងឃ្លីប
Sririta ក្នុងឃ្លីប
រូបភាពក្នុង វូដេអូឃ្លីប
រូបភាពក្នុង វូដេអូឃ្លីប
វីដេអូឃ្លីប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]