កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១១ ខែមិនា Rosé សមាជិកក្រុមចម្រៀងនារីសកល BLACKPINK បានបង្ហាញខ្លួនជាសារធារណៈ ដើម្បីចូលរួមថតក្នុងកម្មវិធី «Know Bros» នៅឯស្ទូឌីយោ JTBC ក្នុងទីក្រុង Goyang ខេត្ត Gyeonggi ។
នៅក្នុងនោះផងដែរ តារាស្រីកើតឆ្នាំ ១៩៩៧ រូបនេះ បានស្លៀកសំពត់ពណ៌ប្រផេះ ជាមួយនឹងអាវសាច់ក្រណាត់ពណ៌សអមនិងអាវក្រៅពណ៌ខ្មៅ លើសពីនេះទៀត នាងក៏បានស្ពាយកាបូបស្មាស្បែកពណ៌ខ្មៅ ជាមួយស្បែកជើងខ្មៅដើម្បីទាក់ទាញថែមមួយកម្រិតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀតនោះ តម្លៃរបស់សម្លៀកបំពាក់ឯកសណ្ឋានសាលាមួយនេះមានតម្លៃមិនគួរឲ្យជឿ។ វាត្រូវបានគេឱ្យដឹងថា អាវសាច់ក្រណាត់ពណ៌ស របស់នាងមានតម្លៃ ប្រហែល ៣៦៧ ដុល្លារ ខណៈកាបូបស្ពាយរបស់នាងម៉ាក Saint Laurent មានតម្លៃប្រហែល ៣៨៨៦ ដុល្លារ ។
បន្ថែមពីនេះស្បែកជើងរបស់នាងគឺប្រ៊េន Martens ដែលមានតម្លៃជាង ១៩១ដុល្លារ ហើយចិញ្ចៀនបានមកពីប្រ៊េនប្រណីត Tiffany & Co ដែលរំពឹងថានឹងមានតម្លៃ ៥,២៧៧ ដុល្លារ។ តួយ៉ាង បើគិតពីតម្លៃសរុបក្នុងមួយឈុតនេះ គេត្រូវបានប៉ាន់ស្មានប្រមាណតម្លៃប្រហែល ១២,៥០០ដុល្លារ ឯណោះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]