ភ្នំពេញ៖ ក្រោយពីមានករណីបុរសជនជាតិខ្មែរវ័យ៥០ឆ្នាំ ដែលជាអ្នកបើករថយន្តឲ្យជនជាតិចិននៅខេត្តព្រះសីហនុបានស្លាប់ដោយសារតែជំងឺកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាករណីដំបូងបង្អស់បន្ទាប់ពីមានការលេចឡើងនៅវត្តមានរបស់ជំងឺនេះជាលើកដំបូង នៅក្នុងប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០២០កន្លងទៅ ដែលបានធ្វើឲ្យប្រជាជនទូទាំងប្រទេសតក់ស្លុត និងនឹកស្តាយស្រណោះដល់ការបាត់បង់នូវអាយុជីវិតរបស់បុរសរូបនេះជាខ្លាំង ក្រោយពីបានទទួលទទួលដំណឹងមរណភាពនេះ ស្លាប់ដោយសារតែជំងឺដ៏កាចសហាវមួយនេះ។
យ៉ាងណាមិញកាលពីពេលថ្មីនេះ យោងតាមគណនីហ្វេសប៊ុក ដែលជាភរិយារបស់បុរសរូបខាងលើដែលបានស្លាប់ដោយសារតែកូវីដ១៩ បានបញ្ចេញនូវក្តីទុក្ខជាខ្លាំងក្រោយពេលដែលស្វាមី របស់ខ្លូនបានចែកឋានចោលខ្លួន និងកូនៗបន្សល់ទុកនូវក្តីស្រណោះអាឡេះអាល័យដល់រូបស្វាមី ភ្ជាប់ដោយសារមួយឃ្លាដ៏មានន័យរៀបរ៉ាប់យ៉ាងដូច្នេះថា៖
គួររំលឹកផងដែរថា ក្រោយពីទទួលមរណភាពដោយសារតែជំងឺកូវីដ១៩ សាកសពរបស់បុរសខាងលើត្រូវបានបូជាស្របតាមបទដ្ឋានបច្ចេកទេស រឹឯកូនៗនិងក្រុមគ្រួសារមិនបានឃើញសូម្បីតែឃើញផ្សែងភ្លើងឡើយ ចំណែកឯបន្ទុកគ្រួសារត្រូវភរិយាទទួលរ៉ាប់រងបន្តដោយត្រូវចិញ្ចឹមបីបាច់កូនទាំង៤ ខណ:ដែលស្វាមីបានចែកឋានទៅទាំងមិនបានលាសូម្បីតែមួយម៉ាត់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]