ថៃ៖ ជាការពិតណាស់ភរិយា លោក Por Tridsadee អ្នកនាង Bow Vanda បើទោះជាស្វាមីបានលាចាកលោកនេះជាច្រើនឆ្នាំកន្លងផុតទៅហើយក្ដី តែសម្រាប់ក្តីស្រលាញ់និងក្តីនឹករលឹកអ្នកនាងចំពោះស្វាមីមិនដែលបាត់បង់ឡើយ អ្នកនាងតស៊ូចិញ្ចឹមបីបាច់កូនស្រីដោយដៃអ្នកនាងផ្ទាល់តែម្នាក់ឯង ដោយអ្នកនាងមិនទាន់ទទួលយកបុរសណាម្នាក់ជាដៃគូរជីវិតឡើយ។
ជាក់ស្ដែងថ្មីៗនេះវេបសាយរបស់ប្រទេសថៃមួយបានចុះផ្សាយថា អ្នកនាង Bow Vanda បានចំណាយលុយជាង ១៥ម៉ីនដុលា្លរ ដើម្បីធ្វើការកែច្នៃ និងរក្សាទុកកូនរថយន្ដដែលជារបស់ជាទីស្រលាញ់របស់ស្វាមីឲ្យប្រែក្លាយជារថយន្ដប៊្រេនថ្មីមួយ ក្នុងគោលបំណងទុកឲ្យកូនស្រីរបស់នាងឈ្មោះថា Mali នៅពេលដែលនាងចូលសាកលវិទ្យាល័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមហាជននិងប្រិយមិត្តជាច្រើនបានឃើញ ហើយបានភ្ញាក់ផ្អើលជាខ្លាំង ជាមួយនិងកូនឡានដែលមានពណ៌បៃតង រូបរាងដ៏តូចច្រលឹងរបស់លោក Por នេះ។ ក្រោយពីបានកែច្នៃបន្ថែម ឡានមួយនេះបច្ចុប្បន្ន មើលទៅនៅតែថ្មីស្អាត និងល្អដូចមុនអញ្ចឹង ដោយនាងបានមើលថែឡានមួយគ្រឿងនេះយ៉ាងល្អ។ នាងបានបន្តទៀតថានាងបានចំណាយប្រាក់ជាង១៥ម៉ីនដុល្លារ សម្រាប់ការមើលថែរក្សាជួសជុលកូនរថយន្តមួយគ្រឿងនេះដោយអស់ពីចិត្ត ដោយដឹងថា លោក Por ពិតជាស្រលាញ់ឡានមួយនេះខ្លាំងណាស់ ហើយនាងក៏មានបំណងទុកវាជាកាដូសម្រាប់កូនស្រីពេលនាងធំឡើងផងដែរ។
អ្នកនាងបានបន្ថែមទៀតថា នាងពិតជាឈឺចាប់ណាស់ បន្ទាប់ពីបញ្ចប់ការជួសជុលសរុបជាទឹកប្រាក់ជាង១៥ម៉ីននេះ ជាមួយនិងការរង់ចាំជិតមួយឆ្នាំ ប៉ុន្តែនៅពេលដែលនាងបានឃើញរថយន្តនេះហើយ វាពិតជាសាកសមនិងការរង់ចាំពិតមែន នាងក៏បានអគុណទៅដល់ Krubasana ដែលបានចូលរួមក្នុងការ កែប្រែកូនរថយន្ដតូចមួយនេះ តែអ្វីដែលក្តុកក្តួលនោះគឺ នាងចង់ឲ្យមនុស្សដំបូង ដែលបានសាកបើករថយន្តនេះ គឺជាលោក Por។
ជាមួយនិងរូបភាពដែល Mali ឈរថតជាមួយនិងកូនឡានសំណព្វចិត្តរបស់លោកប៉ានាង ហើយវាក៏ជាអនាគតឡានរបស់នាង ដែលអ្នកគ្រប់គ្នាចង់ឃើញ រូបភាពនៅពេលដែលMali ធំឡើងនិងបើកបរជាមួយឡានមួយគ្រឿងនេះនៅទីសាធារណៈដែលវាមើលទៅសាកសមនិងគួរឲ្យស្រលាញ់ណាស់៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]