ភ្នំពេញ៖ អ្នកនាង ស្រី អ៊ីត ដែលពុកម៉ែ បងប្អូន និងទស្សនិកជនបានស្គាល់ថា អ្នកនាងជាតារាកំប្លែងល្បីមួយរូបរបស់ស្ថានីយទូរទស្សន៍ CTN ក្នុងក្រុមកំប្លែងនាយពែកមី នោះ បានបញ្ជាក់ថា នាងមានវិជ្ជមានជំងឺកូវីដ-១៩ ក្រោយបានជួបប្រាស្រ័យទាក់ទងជាមួយនឹង កញ្ញាវី ឌីណែត។
យ៉ាងណាមិញ អ្នកនាងបានបញ្ជាក់ថា នាពេលបច្ចុប្បន្នអ្នកនាង ត្រូវបានក្រុមគ្រូពេទ្យជំនាញបញ្ជូនទៅសម្រាកព្យាបាលនៅសណ្ឋាគារ កុងអង់ទីណង់តាល់ The Great Duck ហើយ។
គួររំលឹកផងដែរថា គិតមកត្រឹមពេលបច្ចុប្បន្ននៅក្នុងរង្វង់អ្នកសិល្បៈ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យើងឃើញថាមាន អ្នកសិល្បៈល្បីៗមួយចំនួនបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ក្នុងនោះបន្ទាប់ពីពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត, តារាចម្រៀង អ្នកនាង សុគន្ធ នីសា, និង លោក Eco Vak Song ដែលជា ផលិតករ និងជាអ្នកដឹកនាំម្នាក់របស់ហង្សមាស, អ្នកនិពន្ធនិងដឹកនាំថតចម្រៀងលោក វ៉ែន វណ្ណា ហើយជាក់ស្តែងពេលនេះ គឺតារាកំប្លែង នាងអ៉ីត តែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]