ថៃ៖ មហាជនប្រាកដជាបានស្គាល់ហើយថា Chompoo Araya គឺជាតារាសម្ដែងស្រីដែលមានទេពកោសល្យនិងស្រស់ស្អាត បើទោះបីជានាងមានគ្រួសារហើយក៏ដោយ។ ហើយក្នុងនោះផងដែលនាងទទួលបាននូវចំណងដៃពីអាពាហ៍ពិពាហ៍ដោយមានកូនប្រុសភ្លោះពីរនាក់គួរឱ្យស្រឡាញ់គឺ Sayfa និងPhayu  ដោយពួកគេទាំងពីរក៏ជាតារាស្ថិតក្នុងដួងចិត្តរបស់មហាជនដែរ។

Chompoo  និង Sayfa និងPhayu 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយកាលពីពេលថ្មីៗនេះ គេបានសង្កេតឃើញថា Chompoo បាននាំកូនៗរបស់នាងមកលេងនៅជនបទ ដែលនេះបានបញ្ចាក់ថា Chompoo នាងបានចាប់ផ្ដើមបង្រៀនឱ្យកូននាងស្គាល់ពីរសជាតិនៃជីវិតកាន់តែច្រើន និងឱ្យកូនរបស់នាងយល់ថាជីវិតមួយនេះគឺសាមញ្ញនិងមិនពិបាកដូចការគិតនោះទេ ។ ក្នុងនោះដែរនាងបានផុសរូបរបស់កូនៗនាងជាច្រើនសន្លឹកនៅក្នុងInstagram ដែលមានឈ្មោះថា@chommismaterialgirl ដែលក្នុងនោះគេបានឃើញថា វា Sayfa និងPhayu កំពុងតែលេងបង្ហោះខ្លែងដែលជារបស់លេងថ្មីសម្រាប់ពួកគេទាំងពីរនៅក្នុងវាលស្រែដែលមានអាកាសធាតុស្រឡះល្អនិងមានទេសភាពស្រស់ស្រាយផងដែរ ។ 

Sayfa និងPhayu 
Sayfa និងPhayu 

ហើយមើលទៅSayfa និងPhayu គេទាំងពីរលេងបង្ហោះខ្លែងដោយក្ដីសប្បាយរីករាយយ៉ាងខ្លាំង ទោះបីជាវាមានតម្លៃថោកបន្តិចតែវាបានធ្វើឱ្យក្មេងទាំងពីរនេះរំភើបមានក្ដីសុខ និងរីករាយជាមួយរបស់ទាំងនេះខ្លាំងណាស់។ ឃើញដូច្នេះមហាជនគ្រប់គ្នាបានលើកសរសើរដល់ Chompoo ថាជាអ្នកម្ដាយដ៏ល្អម្នាក់ដែលបានចិញ្ចឹមកូនដោយឱ្យ

គេស្គាល់ពីធម្មជាតិ និងមិនទម្រើសកូនៗពេក ហើយ ឱ្យពួកគេស្គាល់ពីអ្វីដែលថ្មីៗ។

Phayu
Sayfa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]