ថៃ៖ បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនខែ ទីបំផុតថ្ងៃនេះផ្ទាល់ ភរិយារបស់តារាសម្ដែងលោក Nut Devahastin បានធ្វើការសម្រាលកូនជាលើកដំបូងនៅឯមន្ទីពេទ្យដោយសុវត្ថិភាពហើយ។ ហើយកូនដែលពួកគេទទួលបានគឺជាកូនស្រីដែលមានមុខមាត់ឃ្យូតគួរឲ្យក្នាញ់ម្នាក់ផងដែរ។
ជាមួយគ្នានេះ បន្ទាប់ពីសម្រាលកូនដោយសុវត្ថិភាពហើយ នៅពេលដែលបានឃើញមុខកូនស្រីជាលើកដំបូង តារាប្រុសរូបនេះនិងភរិយា ពិតជាមានក្ដីរំភើបចិត្តស្ទើរតែស្រក់ទឹកភ្នែកទៅហើយ ព្រោះទឹកចិត្តជាម្ដាយឪពុកគេ នៅពេលបានឃើញកូនកើតមកមានសុខភាពល្អបែបនេះ ពិតជាសប្បាយញញឹមបិទមាត់មិនជិតនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំពោះដំណឹងដ៏រីករាយនេះដែរ នៅពេលដែលក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិទាំងក្នុងនិងក្រៅសិល្បៈ ក៏ដូចជាអ្នកគាំទ្រនៅលើបណ្ដាញសង្គមជាច្រើនបានដឹងហើយ គេក៏បានសម្តែងការអបអរសាទរដល់តារាប្រុសរូបនេះជាហូរហែផងដែរ៕
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]