រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចមហាជនបានជ្រាបរួចមកហើយថា អតីតតារាសម្តែងល្បីឈ្មោះ អ្នកនាង លី ច័ន្ទសីហា ធ្លាប់បានបង្ហាញគំនិត ចង់បានកូនតែមិនចង់ស្វាមី ហើយបច្ចុប្បន្ន ការរំពឹងទុករបស់រូបនាង ហាក់បីដូចជាបានសម្រេចហើយ បើទោះបីជាគ្មានវត្តមានស្វាមីក៏ដោយ តែរូបនាង មើលទៅគឺមានក្តីសុខយ៉ាងខ្លាំងជាមួយកូនស្រីតែមួយខ្លួន ដោយជាញឹកញយ គេតែងឃើញរូបនាង ស្អិតរមួតជាមួយកូនជានិច្ច។
គួរបញ្ជាក់ថា ខណៈខ្លួន បានប្រែឈ្មោះជា ក្រមុំទៅជាមេម៉ាយកូនមួយមែនពិត តែប្រសិនបើនិយាយពីសម្រស់វិញ លី ច័ន្ទសីហា ហាក់បីដូចជា គ្មានការផ្លាស់ប្តូរសូម្បីតែបន្តិច មិនតែប៉ុណ្ណោះ រូបនាងបែរជាស្រស់ស្អាត កាន់តែខ្លាំងឡើង។ ស្របពេល អាយុរាងជ្រេបន្តិចហើយក្តី ការរកស៊ីកាន់តែមមាញឹក និងត្រូវមើលថែកូនស្រីមែនពិត តែអតីតតារាស្រីរូបនេះ ក៏មិនភ្លេចការមើលថែរូបរាងរបស់ខ្លួនឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត ប្រសិនបើយើងក្រឡេកទៅមើលសម្រស់ផ្ទៃមុខរបស់រូបនាងវិញ គឺសែនទាក់ទាញ ព្រោះ គ្រប់យ៉ាងមិនថា ភ្នែក បបូរមាត់ ចង្ការ ចិញ្ចើម ច្រមុំ គឺពិតជាស៊ីគ្នាខ្លាំងណាស់ ហើយអ្វីដែលពិសេសនោះ ក្នុងនាមអ្នកម្តាយបង្កើតកូនហើយក៏ដោយ តែរូបរាងនៅស្វែលដដែរ។ គួរបន្ថែមថា ជាមួយនឹងសម្រស់រង្វង់មុខគួរឲ្យចាប់ចិត្ត និងរូបរាងស្រលូននេះហើយ ទើបធ្វើឲ្យរូបនាង មានសម្រស់មិនចាញ់ក្រមុំៗ ហើយក៏ស្ទើរមិនគួរជឿថា ជាស្ត្រីរៀបការហើយមានកូននោះដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]