ភ្នំពេញ៖ ចាប់តាំងពីថ្ងៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភះមក ប្រទេសកម្ពុជាកាន់តែមានចំនួនអ្នកឆ្លងជំងឺកូវីត១៩ ជាបន្តបន្ទាប់ស្ទើរតែមិនលួសមួយថ្ងៃ បើទោះបីខាងរាជរដ្ខាភិបាល និងក្រសួងសុខាភិបាល ព្យាយាមរកវិធីទប់ស្កាត់ជំងឺមួយនេះក៏ពិតមែន។ មិនតែប៉ុណ្ណោះ ក្រុមគ្រូពេទ្យកម្ពុជាក៏សកម្មគ្រប់ៗគ្នា ក្នុងការមើលថែទាំដល់អ្នកដែលបានផ្ទុកជំងឺកូវីត១៩នេះផងដែរ។
ជាការពិត ចាប់តាំងពីពេល ដែលប្រទេសកម្ពុជាមានអ្នកឆ្លងដំបូងមកទល់នឹងពេលនេះ គេឃើញក្រុមស្ម័គ្រចិត្តគូ្រពេទ្យជាច្រើន បានលះបង់កម្លាំងកាយ កម្លាំងចិត្តគ្រប់ៗគ្នា ដើម្បីជួយព្យាបាល និងមើលថែទាំដល់អ្នកជំងឺឆ្លងកូវីត១៩។ លើសពីនេះទៅទៀត ក្រៅពីលះបង់កម្លាំងកាយកម្លាំងចិត្ត ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីត១៩ហើយ ក្រុមគ្រូពេទ្យ ក៏បានលះបង់នៅពេលវេលាផ្ទាល់ខ្លួនថែមទៀតផង។ ក្នុងនោះដែរ ថ្មីៗនេះមានអ្នកគ្រូពេទ្យស្ម័គ្រចិត្តម្នាក់ បានទំលាយអារម្មណ៍ ដោយសរសេរសារមួយឃ្លាយ៉ាងចាក់ដោតដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង បើទោះបីសារមួយនេះខ្លី តែវាពិតជាបានបង្កប់នូវអត្ថន័យយ៉ាងជ្រៅ ដោយសារតែរាល់ថ្ងៃអ្នកគ្រូពេទ្យ និងក្រុមគ្រូពេទ្យដទៃទៀត បានត្រឹមតែស្លៀកសម្លៀកបំពាក់បិទជិតឈឹង ហើយអាចធ្វើឲ្យហប់ គ្មានខ្យល់ចេញចូលគ្រប់គ្រាន់ ក៏ខាងក្រុមគ្រូពេទ្យ នៅតែបន្តស្លៀកវារាប់ម៉ោងផងដែរ។ នេះអាចបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីទឹកចិត្តគ្រូពេទ្យ ដែលហ៊ានលះបង់គ្រប់យ៉ាង ទាំងដែលដឹងថាអាចនឹងប្រឈមមុខខ្លាំងនឹងជំងឺកូវីតក៏ដោយ ក៏ពួកគាត់មិនចុះចាញ់ឡើយ។
ក្រោយពីបានឃើញសារខ្លីរបស់អ្នកគ្រូពេទ្យស្ម័គ្រចិត្តនេះរួច មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានសរសើរនូវទឹកចិត្តដ៏ប្រពៃរបស់អ្នកគ្រូ និងក្រុមគ្រូពេទ្យដទៃទៀតគ្រប់ៗគ្នា ដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីមាតុភូមិ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]