រាជធានីភ្នំពេញ ៖ ពិតណាស់ សព្វថ្ងៃនេះ បវរកញ្ញាខ្មែរ លីវ ជីលី កំពុងស្នាក់នៅក្នុងប្រទេសថៃ និងកំពុងតែធ្វើការប្រកួត យ៉ាងស្វិតស្វាញ ឆ្លងពីវគ្គមួយទៅវគ្គមួយ មិនយូរទៀតទេ កម្មពិធីប្រកួតសម្រស់ថ្នាក់អន្តរជាតិ Miss Grand International នឹងឈានមកដល់ ក្នុងពេលឆាប់ៗនេះហើយ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ២៧ មីនា ២០២១។ 

លើសពីនេះទៅទៀត ការប្រកួតប្រជែងលើកនេះ គឺជាការប្រកួតប្រជែង លើប្រធានបទ “ Queen with the golden crown " ដែលតម្រូវឲ្យ បវរកញ្ញាប្រទេសទាំងអស់ កាត់តរូបរបស់ខ្លួនព្រមមកជាមួយនឹង ម្កុដមាសរបស់ Miss Grand International 2020-2021 ហើយបានបែងចែកជា៥ ក្រុម ដែលក្រុមនីមួយៗមានបវរកញ្ញាចំនួន១៣នាក់ តំណាងឲ្យប្រទេសខុសៗគ្នា ជាមួយគ្នានេះ បវរកញ្ញាខ្មែរ កញ្ញា លីវ ជីលី ស្ថិតនៅក្នុងក្រុម  E ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ក្នុងក្រុម E នេះ កម្ពុជាជាអ្នកឈរនៅលំដាប់ទី១ វ៉ាដាច់បណ្តាប្រទេស ១២ផ្សេងទៀត នេះពិតជាគួរឲ្យរំភើប ដែលកម្ពុជាទទួលបានសមិទ្ធិផលបែបនេះ។ ស្របពេលនេះដែរ កម្ពុជាក៏ទទួលបានសិទ្ធិទៅ ប្រកួតបន្តនៅវគ្គបន្ទាប់ទៀតផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

  បវរកញ្ញាខ្មែរ លីវ ជីលី 
  បវរកញ្ញាខ្មែរ លីវ ជីលី 
  បវរកញ្ញាខ្មែរ លីវ ជីលី 
  បវរកញ្ញាខ្មែរ លីវ ជីលី 
  បវរកញ្ញាខ្មែរ លីវ ជីលី 
   បវរកញ្ញាខ្មែរ លីវ ជីលី 
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]