ថៃ៖ មួយរយៈក្រោយមកនេះ ឃើញថា ប្រជាប្រិយភាពរបស់ តារាសម្ដែងប្រុស លោក Punjan Prama កាន់តែមានសន្ទុះខ្លាំង និងទទួលបានការគាំទ្រពីហ្វេនៗជាច្រើន ដោយសារតែទេពកោសល្យនៅក្នុងការសម្ដែង ព្រមទាំងរូបសម្រស់ដែលអាចទាក់ទាញចិត្តពីមនុស្សគ្រប់គ្នា ទៀតផង។

ដោយឡែក ទន្ទឹមនឹងភាពល្បីល្បាញរបស់តារាប្រុសរូបនេះ ក៏បានធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ ក៏ដូចជាចង់ដឹងពីការរស់នៅប្រចាំថ្ងៃ ដែលកាលពីថ្មីៗនេះ លោក​ Punjan ក៏បានសម្រេចចិត្តបើកបង្ហាញឲ្យឃើញ ពីទិដ្ឋភាពនៅក្នុងផ្ទះដ៏ស្កឹមស្កៃរបស់លោក ឲ្យអ្នកគាំទ្រជាច្រើនបានទស្សនាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ផ្ទះវីឡាដ៏ធំរបស់តារាសម្ដែងប្រុស លោក Punjan គឺជាផ្ទះ ២ ជាន់ ដែលមានការតុបតែងតាមរចនាបថទំនើប ជាមួយនឹងផ្ទៃជញ្ជាំងពណ៌ស ជាពិសេស ផ្នែកខាងក្នុងនៃផ្ទះត្រូវបានតុបតែងតាមបែបសាមញ្ញ ជាមួយនឹងគ្រឿងសង្ហារឹមពណ៌ត្នោត ដែលមើលទៅមានភាពត្រជាក់ភ្នែក និងមានបរិយាកាសស្រស់ស្រាយ គួរឲ្យចង់រស់នៅ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

 Punjan 
 Punjan 
 Punjan 
ទិដ្ឋភាពក្នុងផ្ទះ របស់ Punjan 
ទិដ្ឋភាពក្នុងផ្ទះ របស់ Punjan 
ទិដ្ឋភាពក្នុងផ្ទះ របស់ Punjan 
ទិដ្ឋភាពក្នុងផ្ទះ របស់ Punjan 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]