ភ្នំពេញ: យោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បានធ្វើការបញ្ជាក់ចំពោះមុខមហាជនជុំវិញករណីដែលបុរសជនជាតិចិនអាយុ២៧ឆ្នាំ ដែលមានឈ្មោះថា RAO SHAOXING កាន់លិខិតឆ្លងដែនលេខ EH4480832 បានចូលមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងបានទទួលមរណភាពនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៤៣ នាទីរសៀល បានស្លាប់ដោយសារតែជំងឺរលាកលំពែង និងសួតព្រមទាំងឡើងជាតិស្ករខ្លាំង មិនមែនបណ្តាលមកពីជំងឺកូវីដ១៩ ដូចដែលពាក្យរបស់ជនមួយចំនួនលើកឡើងនោះទេ។
រដ្ឋបាលខេត្តក៏សូមសម្តែងនូវការសោកស្តាយជាអនេក និងសូមចូលរួមរំលែកនូវមរណទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុតជាមួយនិងក្រុមគ្រួសារនៃសព៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងឲ្យកាន់តែលម្អិតទៀតនោះ សូមអានសេចក្តីលម្អិតមានភ្ជាប់នៅខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]