រាជធានីភ្នំពេញ៖ បើយោងតាមប្រភពមួយរបស់សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា បុរសម្នាក់អាយុ២៣ឆ្នាំ មានទីលំនៅនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានវិជ្ជមានកូវីដ១៩ កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរ ថាបុរសខាងលើនេះ បានទៅចូលរួមពិធីមង្គលការមួយនៅស្រុកឈូក ខេត្តកំពត នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុរសរូបនោះបានទៅយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី ដោយសារមានការពាក់ព័ន្ធនឹងអ្នកមានផ្ទុកជំងឺកូវីដ១៩។ អ្វីដែលចំឡែកនោះ ក្រោយពីយកសំណាករួចបុរសរូបនេះ មិនបាននៅផ្ទះដើម្បីចត្តាឡីស័កខ្លួនឯងទេ ប៉ុន្តែថែមទាំងបានធ្វើដំណើរទោចូលរួមពិធីមង្គលការនៅក្នុងស្រុកឈូក ដោយជួលឡានតាក់ស៊ីហាយឡែនឌើមួយគ្រឿង នៅពេលដែលត្រឡប់មក មានអ្នកដំណើរនៅក្នុងឡានជាមួយគ្នា៦នាក់។

ដោយឡែកចំពោះព័ត៍មាននេះ ទើបការផ្ទុះការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០២១នេះ ក្រោយពីមានក្រុមគ្រូពេទ្យបានចុះទៅដល់ទីលំនៅរបស់បុរសខាងលើ តែបែរមិននៅ ដោយបានទៅចូលរួមពិធីមង្គលការនៅខេត្តកំពតបាត់។

ប្រភពរបស់សមត្ថកិច្ចបានបន្ថែមថា បន្ទាប់ពីបានរកឃើញបុរសរូបនោះ ក្រុមគ្រូពេទ្យបានយកបុរសកើតកូវីដ១៩ ខាងលើទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke  រីឯអ្នករួមដំណើរនៅក្នុងឡានទាំងប្រាំ ត្រូវបាននាំយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពចាក់អង្រែ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ក្រុមគ្រូចុះទៅយកបុរសកើតកូវីដ១៩
ក្រុមគ្រូចុះទៅយកបុរសកើតកូវីដ១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]