ថៃ៖ ជាការពិតណាស់ អ្នករាល់គ្នាពិតជាបានស្គាល់ច្បាស់មកហើយពីតារាសម្ដែងថៃដ៏មានប្រជាប្រិយភាព លោក Matthew ដែលកាលពីមួយឆ្នាំមុននៅថ្ងៃទី១៣ ខែមីនា លោកបានប្រកាសថា រូបលោក និងភរិយាបានឆ្លង មេរោគ កូវីដ១៩ អស់រយៈពេលមួយឆ្នាំទៅហើយ រហូតមកដល់ពេលនេះលោកបានជាសះស្បើយ តែមេរោគដ៏កាចសាហាវមួយនេះនៅតែបន្តរាតត្បាតឥតធូរស្បើយឡើយ។
ជាក់ស្ដែង តារាល្បីម្នាក់នេះបានបន្តទៀតថា លោក និងភរិយា តស៊ូប្រយុទ្ធជាមួយនិង មេរោគកូវីដ១៩ នេះរហូតដល់បានជាសះស្បើយ ដោយមានការលើកទឹកចិត្តខ្លាំងពីក្រុមគ្រួសារ និងបណ្ដាមិត្តរួមសិល្បៈជាច្រើនជាពិសេសគឺរូបលោកផ្ទាល់ រហូយបានត្រលប់មករីករាយជួបជុំ និងជីវិតគ្រួសារដ៏កក់ក្ដៅជាមួយកូនវិញ យ៉ាងណាមិញទោះជាបានជាសះស្បើយហើយក៏ពិតមែនក៏អ្នកទាំងពីរបានបន្តការពារ និងថែរក្សាសុខភាពមិនធ្វេសប្រហែសឡើយ។ គួរបញ្ជាក់ថា កាលពីឆ្នាំមុន ថ្ងៃនេះជាខួបគំរប់មួយឆ្នាំនៃការព្យាបាលដំបូងដែលរូបលោកបានទទួលការព្យាបាល និងបានបង្ហោះរូបលោកបញ្ជាក់ពីស្ថានភាពខ្លួន និងភរិយា នៅលើ Instragram របស់លោកផ្ទាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ជាមួយនឹងសារខ្លះៗរបស់លោក មានអត្ថន័យថា៖
ជាចុងក្រោយលោកបានផ្តល់ជាសារខ្លះៗ ចូររក្សាអនាម័យ កុំមើលស្រាលជាមួយនិងមេរោគមួយនេះ និងចូលរួមប្រយុទ្ធនិងជំងឺកូវីដ១៩នេះទាំងអស់គ្នា និងបន្តគាំទ្រអ្នកសិល្បៈកុំឲ្យមានការរើសអើង ចំពោះអ្នកដែលបានឆ្លងជំងឺមួយនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]