ខេត្តតាកែវ ៖ កាលពីយប់ថ្ងៃទី ១៤ មីនា ២០២១ នេះ បើតាមការបង្ហោះសារលើបណ្តាញសង្គម ក្នុងគណនីផ្ទាល់ខ្លួនរបស់ កក្កដា សុភ័ណ្ឌ បានឲ្យដឹងថា ខ្លួនបានពិនិត្យរកឃើញ វិជ្ជមានកូវីដ១៩​ ព្រមជាមួយគ្នានោះ រូបលោក ក៏បានសុំទោសដល់មិត្តភក្តិទាំំងឡាយ ថែមទៀតឲ្យអ្នកដែលពាក់ព័ន្ធទៅធ្វើតេស្តកូវីដ ផងដែរ។

ទន្ទឹមនឹងនេះ ដោយសារតែ អន្ទិត កក្កដា ជាបុគ្គលចូលចិត្តប្រើបណ្តាញសង្គមនោះ ទើបធ្វើឲ្យមហាជនកត់សម្គាល់ឃើញថា ខ្លួនបានចូលរួមមង្គលការមិត្តភក្តិ នៅខេត្តតាកែវ នៅថ្ងៃទី ១២ មីនា ២០២១ មិនតែប៉ុណ្ណោះ បើតាមការបង្ហោះ វីដេអូក្នុង Tiktok រូបលោក ក៏បានបង្ហាញអាការៈ ឈឺក្បាលឡើងកម្តៅនេះ តាំងពី៤ថ្ងៃមុនមកម្លេះ ពោលគឺ មុនថ្ងៃ ទៅចូលរួមមង្គលការមិត្ត១ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាន់តែ ឃើញបែបនេះ មហាជនចាប់ផ្តើមសម្តែងការព្រួយបារម្ភ ពីការរីករាលដាលនៅខេត្តតាកែវ តែយ៉ាងណាក្តី ពេលនេះ មន្ត្រីជំនាញនៅខេត្តតាកែវ កំពុងតែខិតខំប្រឹងអស់ពីសមត្ថភាពក្នុងការ ស្រាវជ្រាវរកជនដែលបានពាក់ព័ន្ធនឹងបុគ្គលនេះ មកធ្វើតេស្តហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
៣ថ្ងៃមុន
៤ថ្ងៃមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]