ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រោយពីតារាកំប្លែងអ្នកនាងអុីត បានឆ្លងកូវីដ១៩រួចមក តារាកំប្លែងរួមក្រុមជាមួយគ្នាលោក ពាក់មី បានចេញមុខនិយាយបរិយាយអំពីការពិតទាក់ទិនរឿងរ៉ាវនេះ តាមអ្វីដែលទស្សនិកជនជាច្រើនមានចម្ងល់ថាតើក្រៅពីអ្នកនាងអុីត តើមានតារាកំប្លែងណាផ្សេងទៀតឆ្លងជំងឺប្រភេទនេះដែរនោះ។
ដោយឡែក តាមរយៈកិច្ចសម្ភាសជាមួយនឹង ពិធីករលោក អុឹម ជីវ៉ា ជាមួយតារាកំប្លែង ពាក់មី បានបញ្ជាក់ថាចំពោះរូបលោកផ្ទាល់មិនមានការភ័យព្រួយអ្វីឡើយ ដោយសារតែលោកមិនបានជួបមុខអ្នកនាងអុីតជាណាស់មកហើយ ហើយចំពោះសុខភាពវិញក៏នៅតែល្អធម្មតាដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ដែរថា ចំនួនក្រុមកំប្លែងលោក ពាក់មីទាំងអស់ បានធ្វើតេស្តកូវីដ១៩រួចហើយ ដោយទទួលបានលទ្ធផលវិជ្ជមានតែអ្នកនាងអុីតម្នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញក៏ សូមជូនពរដល់អ្នកនាងអុីត ឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ១៩ ដើម្បីឆាប់បានមកបម្រើការងារជាសិល្បៈការនីវិញផងដែរ៕
ប្រភព៖ សិល្បករកម្ពុជា
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]