ខេត្តតាកែវ: ក្រោយផ្ទុះករណីដ៏កក្រើក ក្រោយពេលដែលក្រុមគ្រូពេទ្យជំនាញនៃក្រសួងសុខាភិបាលបានរកឃើញថា សំណាករបស់ អតីតសង្ឃ លោកកក្កដា សោភ័ណ្ឌ វិជ្ជមានវីរុសកូវីដ១៩ ស្រាប់តែនៅព្រឹកថ្ងៃទី ១៥ មីនា ឆ្នាំ២០២១ អជ្ញាធរមូលដ្ឋាន ពិសេសគឺក្រោមការអន្តារាគមន៍របស់លោក ឧត្តមសេនីយ៍ឯក មុំ សោភ័ណ្ឌ សហការណ៍ជាមួយនិងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានធ្វើការចុះទៅមើល ផ្ទះដែលរៀបមង្គលការខាងលើ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុក សំរោង ខេត្តតាកែវ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាល និងដើម្បីទុកពេលសម្រាប់ប្រមូលយកសំណាកអ្នកដែលជាប់ពាក់ព័ន្ធដទៃផ្សេងទៀតមកពិនិត្យផងដែរ។
យ៉ាងណាមិញ គួររំលឹកផងដែរថា អន្ទិត កក្កដា សុភ័ណ្ឌខាងលើនេះ បានធ្លាប់ចូលរួមធ្វើជាអ្នកកំដរក្នុងពិធីមង្គលការនៅក្នុងស្រុកសំរោង ហើយនាពេលបច្ចុប្បន្នបានតេស្តវិជ្ជមានកូវិដ១៩ និងត្រូវបានក្រុមគ្រូពេទ្យជំនាញបញ្ចូនឲ្យទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យចាក់អង្រែដើម្បីពិនិត្យ តាមដានសភាពជំងឺបន្ត៕
ខាងក្រោមនេះ ជារូបភាពនៃសកម្មភាពចុះបិទទីតាំងកន្លែងរៀបមង្គលការខាងលើ សូមទស្សនាដូចតទៅ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]